​អ្នក​​ប្រើ​ Macbook ច្រើន​ម៉ោង​ កុំ​ឲ្យ​ឆាប់​រោយ​ភ្នែក​​​ មានតិកនិក​អាច​ជួយ​បាន

  • 2018-03-02 07:14:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិត​ណាស់​ Retina Display របស់​ Macbook ធ្វើ​ឲ្យ​អេក្រង់​មើល​ទៅ​ច្បាស់​ល្អ​ តែ​ MacOS ក៏​បាន​ផ្ដល់​ Settings មួយ​ចំនួន​ ដើម្បី​កែប្រែ​ចំណុច​ មិន​ទាក់ចិត្ត​លើ​អេក្រង់​ផង​ដែរ​ ដូចជា​ ទំហំ​អក្សរ​ ឬ​ Icon ជា​ដើម​។

១. Scaled Resolution

Macs ប្រើ​អេក្រង់​ប្រភេទ​ Retina Display មិន​អាច​បន្ថយ​កម្រិត​ Resolution ជាក់លាក់​ ដើម្បី​ពង្រីក​ទំហំ​ អក្សរ​ និង​ Icon ដូច​ Laptop និង​ Display ដទៃ​នោះ​ទេ​។ នេះ​ដោយសារ​ អាច​ធ្វើ​ឲ្យ​បាត់បង់​ភាព​ច្បាស់​។

Retina Display ផ្ដល់​ជម្រើស​មួយ​ហៅថា​ Scaled Resolutions ដើម្បី​បង្កើន​ទំហំ​អក្សរ​ និង​ Icon។

អ្នក​បើក​កម្មវិធី​ System Preferences > Displays > ត្រង់​ Tab ឈ្មោះ​ Display អ្នក​មាន​ជម្រើស​ពីរ​ Default for display និង​ Scaled ដែល​ស្ថិត​នៅ​ផ្នែក​ខាង​លើ​ > ជ្រើសរើស​ Scaled > អាស្រ័យ​លើ​ទំហំ​ Retina Display អ្នក​នឹង​មាន​ជម្រើស​ ៤ ឬ​៥ > អាច​ជ្រើសរើស​ Larger Text ដើម្បី​ងាយស្រួល​អាន​។

២. បង្កើន​ទំហំ​អក្សរ​

បើ​អ្នក​មិន​មាន​អេក្រង់​ប្រភេទ​ Retina Display ដូចជា Macbook Air ជា​ដើម​ អ្នក​នៅ​តែ​អាច​បង្កើន​ទំហំ​អក្សរ​បាន​ ផ្អែក​លើ​កម្មវិធី​មួយៗ។

កម្មវិធី​ Mail អ្នក​ចូល​ទៅ​កាន់​ Mail > Preferences > Fonts & Colors > ចុច​លើ​ប៊ូតុង​ Select ក្បែរ​នឹង​ Message font > ជ្រើសរើស​ទំហំ​អក្សរ​ធំ​ជាង​ ១២។

កម្មវិធី​ Messages អ្នក​ចូល​ទៅ​កាន់​ Messages > Preferences > General និង ចុច​អូស​ប្ដូរ​ ប៊ូតុង​ Slider ទៅ​ស្ដាំ​ត្រង់​ Text size។

លើ​កម្មវិធី​ Browser អ្នក​អាច​បង្កើន​ទំហំ​អក្សរ​ដោយ​ ចុច​ Command + បន្ថយ​ទំហំ​អក្សរ​ដោយ​ ចុច​ Command - និង​ត្រលប់​ទៅ​ទំហំ​ដើម​ដោយ​ចុច​ Command 0។

៣. បង្កើន​ទំហំ​ អក្សរ​ និង​ Icons Desktop

បើ​ Desktop icons តូច​ពេក​ អ្នក​អាច​បង្កើន​ទំហំ​ ដោយ​ចុច​ Mouse ស្ដាំ​លើ​ផ្ទាំង Desktop > ជ្រើសរើស​ Show View Options > អ្នក​នឹង​ឃើញ​ជម្រើស​ពីរ​សំខាន់​ Icon size និង​ Text size > អ្នក​អាច​ផ្លាស់ប្ដូរ​ទៅ​តាម​ការ​ពេញចិត្ត​។

៤. បង្កើន​ទំហំ​ Pointer

បើ​អ្នក​គិត​ថា​ Cursor របស់​ Mac អ្នក​ប្រើ​តូច​ពិបាក​មើល​ អ្នក​អាច​បង្កើន​ទំហំ​ ដោយ​ចូល​ទៅ​កាន់​ System Preferences > Accessibility > Display និង​ចុច​អូស​ប្ដូរ​ប៊ូតុង​ Slider ទៅ​ខាងស្ដាំ​ ត្រង់​ Cursor size។

៥. បង្កើន​ពន្លឺ​អេក្រង់​ដោយ​ស្វ័យប្រវត្តិ​

អ្នក​អាច​អនុញ្ញាត​ឲ្យ​ MacOS កែប្រែ​ពន្លឺ​លើ​អេក្រង់​ដោយ​ស្វ័យប្រវត្តិ​ដោយ​ចូល​ទៅ​កាន់​ System Preferences > Display > ត្រង់​ចំណុច​ Display ចុច​ធីក​យក​លើ​ប្រអប់​ Automatically adjust brightness។

៦. Transparency និង​ Contrast settings

លើ​ទំព័រ​ Accessibility មាន​ Settings ពីរ​ក្នុង​ System Preferences ដែល​អាច​ពិនិត្យ​មើល​បាន​។

អ្នក​ចុច​លើ​ Display នៅ​ផ្នែក​ខាងឆ្វេង​ > ចុច​ធីក​លើ​ប្រអប់​ Increase contrast។​ វា​នឹង​ធ្វើការ​បន្ថយ​កម្រិត​ថ្លា​របស់​ផ្ទាំង​ Window ហើយ​ធ្វើ​ឲ្យ​ស៊ុម​បន្ទាត់​ប៊ូតុង​, Tabs ព្រមទាំង​ធាតុ​ដទៃ​ទៀត​មើល​បាន​ច្បាស់​។

អ្នក​អាច​សាក​ចុច​ធីក​លើ​ប្រអប់​ Reduce transparency ដើម្បី​មើល​ពី​ភាព​ខុស​ប្លែក​ក្នុង​ការ​ជ្រើសរើស​។

៧. Night Shift

Apple មាន​មុខងារ​ Night Shift ដែល​ជួយ​កែ​ពន្លឺ​អេក្រង់​ទៅ​ជា​លក្ខណៈ​ស្រទំ​ ងាយស្រួល​មើល​ ជាពិសេស​ពេល​ល្ងាច​ ឬ​យប់​។ អ្នក​ចូល​ទៅ​កាន់​ System Preferences > Display > ចុច​លើ​ Tabs ឈ្មោះ​ Night Shift > អ្នក​អាច​ចុច​ប៊ូតុង​អូស​កំណត់​ភាព​ស្រទំ​ត្រង់​ Color Temperature ហើយ​កំណត់​ពេលវេលា​ដំណើរការ​ត្រង់​ Schedule និង​ Manual៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ប៊ុនធឿន