Emma Watson បង្ហាញ​ស្នាម​សាក់​គាំទ្រ​ចលនា "Time's Up” ប៉ុន្តែ​មាន​បញ្ហា​១​

  • 2018-03-05 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ Emma Watson បាន​បង្ហាញ​ស្នាម​សាក់ "Time's Up” ដំបូង​ដើម្បី​គាំទ្រ​ចលនា​ប្រឆាំង​ការ​បៀត​បៀន​ផ្លូវ​ភេទ​ នៅ​ឧស្សាហកម្ម​ភាពយន្ត​ហូលីវូដ​​។

តារា​វ័យ​២៧​ឆ្នាំ​រូប​នេះ បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធី​ជប់​លៀង Vanity Fair Oscars ដែល​ចូលរួម​ដោយ​តារា​ល្បីៗ​ជា​ច្រើន​។ នៅ​ពេល​នោះ​នាង​បាន​ស្លៀក​ឈុត​បង្ហាញ​ដៃ ដែល​ទើប​នឹង​សាក់​ថ្មី​ៗ​នូវ​ពាក្យ​ថា "Times Up”។ ជា​អកុសល​ការ​សរសេរ​របស់​ស្នាម​សាក់​របស់​នាង​គឺ​មាន​បញ្ហា​បន្តិច​បន្តួច​ ដោយ​សារ​ "Times Up” ត្រូវ​ការ​សញ្ញា​បន្តក់​មួយ​គឺ "Time's Up”។

ទោះ​បី​ជា​បញ្ហា​បន្តិច​បន្តួច​ពី​ស្នាម​សាក់ Emma គឺ​ជា​តារា​ស្រី​មួយ​រូប​ដែល​បាន​ចំណាយ​ពេល​វេលា​និង ថវិកា​ជា​ច្រើន​ជា​ហូរហែ​ ដើម្បី​ជួយ​លុប​បំបាត់​នូវ​អំពើ​មិន​សមរម្យ​ដែល​តែង​តែ​កើត​មាន​នៅ​វិស័យ​សិល្បៈ។ នេះ​ដោយ​សារ​តែ​បញ្ហា​ស្រដៀង​គ្នា​បាន​កើត​ឡើង​ទៅ​លើ​នាង​ ពេល​សម្ដែង​នៅ​ក្នុង​រឿង "My Week With Marilyn” ជាមួយ​ផលិតករ Harvey Weinstein ដោយ​បាន​បង្ហាញ​នៅ​លើ​រូប​ថត​មួយ​ពេល​ពួក​គេ​ចេញ​ពី​ក្លឹប​កម្សាន្ត​ជាមួយ​គ្នា​នៅ​ទីក្រុង​ឡុង បន្ទាប់​ពី​ចូលរួម​កម្មវិធី​ប្រគល់​ពាន​ BAFTAs។

ហេតុ​ដូច្នេះ​ហើយ​ទើប តួ​រឿង​ "Harry Potter” ម្នាក់​នេះ​តែង​តែ​សកម្ម​ជានិច្ច​រាល់​កិច្ចការ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​​សុវត្ថិភាព​ក៏​ដូច​ជា​សិទ្ធ​សេរីភាព​របស់​ស្រ្ដី​៕

អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ