ប្ដី​ប្រពន្ធ Beyonce និង Jay-Z ចាប់​ដៃ​គ្នា​ប្រគំ​តន្ត្រី​ទេសចរណ៍​ថ្មី​ម្ដង​ទៀត​ហើយ!

  • 2018-03-06 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លើក​នេះ​ប្ដី​ប្រពន្ធ Beyonce និង Jay-Z រួម​ដៃ​គ្នា​កើប​លុយ​ទៀត​ហើយ ដោយ​ចាប់​ដៃ​គ្នា​ប្រគំ​តន្ត្រី​ទេសចរណ៍។

បន្ទាប់​ពី​កាល​បរិច្ឆេទ​តន្ដ្រី​ទេសចរណ៍ "On the Run 2” បាន​បង្ហាញ​ខ្លួន​ក៏​ប៉ុន្តែ​ក៏​បាត់​ទៅ​វិញ​នៅ​លើ​​បណ្ដាញ​សង្គម​ Facebook​ របស់​តារា​ចម្រៀង​ Beyonce កាល​ពី​ថ្ងៃ​ច័ន្ទ។ បើ​តាម​ប្រភព​មួយ​ប្រាប់​សារព័ត៌មាន​ E! News ថា​កំពូល​តារា​ចម្រៀង​ប្ដី​ប្រពន្ធ​នេះ នឹង​ចូលរួម​សម្ដែង​តន្ត្រី​ទេសចរណ៍​ជា​មួយ​គ្នា​ជា​ថ្មី​ម្ដង​ទៀត។

កាល​បរិច្ឆេទ​ដែល​បង្ហាញ​ខ្លួន​លើ Facebook

ប្រភព​នោះ​បាន​បញ្ជាក់​ថា៖ "ពួក​គេ​មាន​កាល​វិភាគ​ដើម្បី​សម្ដែង​ជាមួយ​គ្នា ហើយ​កាល​បរិច្ឆេទ​នេះ​អាច​នឹង​កើត​ឡើង​នៅ​ចុង​ឆ្នាំ​នេះ ប្រសិន​ជា​អ្វីៗ​សម្រេច​បាន​តាម​ផែន​ការ​។ វា​គឺ​គម្រោង​មួយ​ដែល​អ្នក​ទាំង​ពីរ​រំពឹង​ទុក​ជាមួយ​គ្នា។" ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា៖ "នេះ​ជា​បទ​ពិសោធន៍​ថ្មី​មួយ​ទៀត​ដែល​អ្នក​ទាំង​ពីរ​នឹង​ឆ្លង​កាត់​ជា​មួយ​គ្នា មិន​ត្រឹម​តែ​ប៉ុណ្ណោះ​កូនៗ​ពួក​គេ​ទាំង​បី​ក៏​ចូលរួម​ផង​ដែរ។"

មិន​ត្រឹម​តែ​ចូលរួម​សម្ដែង​តន្ត្រី​ទេសចរណ៍​ជាមួយ​គ្នា​តែ​ប៉ុណ្ណោះ​ទេ អ្នក​ទាំង​ពីរ​ក៏​នឹង​មាន​បទ​ចម្រៀង​ថ្មី​ជាមួយ​គ្នា​ផង​ដែរ​។ បើ​តាម​ទស្សនាវដ្ដី People ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​នេះ នឹង​ចាប់​ផ្ដើម​នៅ​ខែ​កក្កដា​ឆ្នាំ ២០១៨៕

អាន​អត្ថបទ៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ធារ៉ូ