យូរី និង លាង សុផាឡែន ជាគូប្រជែងថ្មីរបស់ ឱក សុគន្ធកញ្ញា និង ទេព បូព្រឹក្ស!
- 2014-11-13 12:33:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យូរី និង លាង សុផាឡែន ជាគូប្រជែងថ្មីរបស់ ឱក សុគន្ធកញ្ញា និង ទេព បូព្រឹក្ស!
ចន្លោះមិនឃើញ
យូរី និង លាង សុផាឡែន ត្រូវគេមើលឃើញថា គូប្រជែងថ្មីរបស់ ឱក សុគន្ធកញ្ញា និង ទេព បូព្រឹក្ស ក្នុងឆ្នាំ ២០១៤ នេះ ព្រោះតារាទាំងពីរមានក្បាច់រាំលេចធ្លោទទួលការចាប់អារម្មណ៍ច្រើនពីទស្សនិកជន។
ដើមឡើយតារាវ័យក្មេងទាំងពីរដួងនេះ ចេះច្រៀងត្រឹមបទមនោសញ្ចេតនាប៉ុណ្ណោះ ហើយបើទោះជាច្រៀងបទញាក់ក៏មិនមានក្បាច់រាំគួរឱ្យគត់សម្គាល់ទេ។
កញ្ញា លាង សុផាឡែន និងកញ្ញា យូរី
ទស្សនិកជនតែងតែកោតសរសើរ កញ្ញា ឱក សុគន្ធកញ្ញា ទេព បូព្រឹក្ស និង ពេជ្រ សោភា ជាដើមថា តារាចម្រៀងពូកែខាងក្បាច់រាំស៊ីដាច់តារាចម្រៀងដទៃទៀត។ តែធាតុពិតមិនដូច្នោះទេក្នុងឆ្នាំ ២០១៤ នេះ យូរី និង លាង សុផាឡែន បានក្លាយជាគូប្រជែងថ្មីរបស់ពួកគេក្នុងការបង្ហាញក្បាច់រាំលេចធ្លោ។
ជាក់ស្ដែងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និង អកអំបុក ទើបបញ្ចប់ទៅថ្មីៗ តារាចម្រៀងវ័យក្មេងទាំងពីរដួងខាងលើបានបង្ហាញមុខស្ទើរគ្រប់ស្ថានីយទូរទស្សន៍ក្នុងរយៈពេលបីថ្ងៃ។
អ្វីដែលទស្សនិកជនគត់សម្គាល់គឺ យូរី និង លាង សុផាឡែន បង្ហាញក្បាច់រាំដ៏លេចធ្លោរៀងៗខ្លួន សូម្បីតែពិធីករក៏កោតសរសើរអ្នកទាំងពីរផងដែរ។
ជុំវិញការបង្ហាញក្បាច់រាំដ៏ទាក់ទាញក្នុងឆ្នាំ២០១៤នេះ ទាំងកញ្ញា យូរី និងកញ្ញា លាង សុផាឡែន មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរសព្ទអ្នកទាំងពីរមិនអាចទាក់ទងបាន។
យ៉ាងណាក៏ដោយក្រោយពីបោះជំហានចូលផលិតកម្មផ្សេងគ្នារៀងៗខ្លួនមកតារាចម្រៀងទាំងពីរដួងហាក់មានទីផ្សារខ្ពស់ ក៏ដូចជាការបង្កើតស្ទិលថ្មីៗសម្រាប់បម្រើអារម្មណ៍ទស្សនិកជន។
កញ្ញា យូរី គឺជាអ្នកតារាចម្រៀងក្នុងផលិតកម្ម Rock ហើយក្រោយផលិតកម្មនេះផ្អាកដំណើរការផលិតចម្រៀងនាងក៏បោះជំហានមកកាន់ សាន់ដេនាពេលបច្ចុប្បន្ន។ ដោយឡែកកញ្ញា លាង សុផាឡែន ជាអតីតតារាចម្រៀងក្នុងផលិតកម្ម Bigman ហើយបានប្ដូរមក រស្មីហង្សមាសដល់សព្វថ្ងៃ៕
អានអត្ថបទបន្ត៖ លោក ព្រាប សុវត្ថិ បញ្ជូនកញ្ចប់ថវិកាទៅលោកតា ប្រាជ្ញ ឈួន ហើយ!
អានអត្ថបទបន្ត៖មើលចុះទៅដល់ភ្លាម សិរីមន្ត ក្រាបសំពះលោកតា ប្រាជ្ញ ឈួន
អានអត្ថបទបន្ត៖តារាប្រុស ២ នាក់ មានកូនក្នុងខែនេះ តែមិនធ្លាប់ធ្លាយដំណឹងរៀបការ
អត្ថបទ៖ អ៊ីង សុឡា