លោក ព្រាប សុវត្ថិ បញ្ជូន​កញ្ចប់​ថវិកា​ទៅ​​លោក​តា ប្រាជ្ញ ឈួន ហើយ!

  • 2014-11-12 19:23:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ព្រាប សុវត្ថិ បាន​បញ្ជូន​កញ្ចប់​ថវិកា​ភ្លាមៗ​ទៅ​កាន់​ទូរទស្សន៍​ហង្សមាស ត្រៀម​យក​ទៅ​ប្រគល់​ជូន​លោក​តា ប្រាជ្ញ ឈួន បន្ទាប់​ពី​ទើប​ដឹង​ថា​ព្រឹទ្ធាចារ្យ​មាន​ជំងឺ​រុំារ៉ៃ។

 

ថវិកា​សប្បុរស​ផ្ទាល់​ខ្លួន​នេះ មាន​ចំនួន​១លាន​រៀល។ កំពូល​តារា​ចម្រៀង​រូប​នេះ បាន​ទូរសព្ទ​មក​ក្រុម​ការងារ Sabay មុន​នេះ​ប្រាប់​ថា លោក​ពិត​ជា​មិន​បាន​ទទួល​ព័ត៌មាន​សោះ​ពី​មុន​មក​ពី​លោក​តា ប្រាជ្ញ ឈួន ដែល​ឈឺ​ធ្ងន់ ដោយ​សារ​លោក​​​មិន​ចេះ​លេង Facebook ផ្សំ​នឹង​លោក​រវល់​មិន​សូវ​បាន​តាម​ដាន​ព័ត៌មានផង។ ដូច្នេះ​ហើយ​ភ្លាម​ៗ លោក​ស្រឡាំងកាំង​ពេល​លឺ​ថា ព្រឹទ្ធាចារ្យ​ចាប៉ី​ខ្មែរ​រូប​នេះ​ចង់​ជួប និង​មិន​ដឹង​ថា​ចង់​ជួប​ក្នុង​បំណង​អ្វី។

 

យ៉ាង​ណា​ក្រោយ​ពី​ដឹង តាម​រយៈ​មិត្តភ័ក្ដិ​ទូរសព្ទ​ប្រាប់ លោក​ថា លោក​បាន​បញ្ជូន​កញ្ចប់​ថវិកា​រួច​ហើយ​ទៅ​ជូន​លោក​តា​តាម​រយៈ​ទូរទស្សន៍​ហង្សមាស។ បន្ថែម​ពី​នេះ លោក​ក៏​បាន​ស្នើ​ឲ្យ​លោក មាស រិទ្ធី ឲ្យ​ជួយ​អំពាវ​នាវ​ដើម្បី​រក​ជំនួយសម្រាប់​លោក​តា​បន្ថែម​ទៀត។

 

 អត្ថបទ៖ លោក​តា ប្រាជ្ញ ឈួន ចង់​ជួប ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត !

“មាន​អី​សិល្បករ យើង​មាន​តែ​ជួយ​គ្នា​ហ្នឹង​ហើយ អីចឹង​ឥឡូវ​ហ្នឹង ​ខ្ញុំ​បាន​បញ្ជូន​ថវិកា​១​លាន​រៀល​ទៅ​​ហង្សមាស ត្រៀម​យក​ទៅ​ជូន​គាត់ ទុក​ដោះ​ស្រាយ​តាម​តម្រូវ​ការ​ផ្សេងៗ និង​បាន​ឲ្យ​ធី​នៅ​ហង្សមាស ជួយ​អំពាវនាវ​បន្ថែម​ទៀត ក្រែង​មាន​សប្បុរសជន​ផ្សេង​ទៀត​គាត់​ជួយ!"។

 

លោក ព្រាប សុវត្ថិ ប្រាប់​ទៀត​ថា នា​ពេល​នេះ លោក​បាន​ត្រឹម​តែ​បរិច្ចាគ​មុន​សិន​ប៉ុណ្ណោះ មិន​ទាន់​ច្បាស់​ពី​គម្រោង​ទៅ​ជួប​លោក​ព្រឹទ្ធាចារ្យ​ដោយ​ផ្ទាល់​​ឡើយ ព្រោះ​នា​ពេល​នេះ លោក​កំពុង​មមាញឹក​ខ្លាំង៕

អត្ថបទ៖ ទី​បំផុត ខេមរៈ សិរីមន្ត បាន​ទៅ​ដល់​ផ្ទះ​លោក​តា ប្រាជ្ញ ឈួន ហើយ​ព្រឹក​នេះ!

អត្ថបទផ្សេង​ទៀត​ពី​លោក ព្រាប សុវត្ថិ

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម
អត្ថបទថ្មី