ទី​បំផុត ខេមរៈ សិរីមន្ត បាន​ទៅ​ដល់​ផ្ទះ​លោក​តា ប្រាជ្ញ ឈួន ហើយ​ព្រឹក​នេះ!

  • 2014-11-12 16:37:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ទទួល​ដំណឹង​ថា​លោក​តា ប្រាជ្ញ ឈួន ចង់​ជួប​ខ្លួន រួម​ជាមួយ​តារា​ចម្រៀង​ខ្មែរ​ពីរ​រូប​ទៀត នៅ​ព្រឹក​នេះ លោក ខេមរៈ សិរីមន្ត បាន​ធ្វើ​ដំណើរ​ទៅ​ជួប​សួរ​សុខ​ទុក្ខ​លោក​តា​ហើយ។

 

ដំណើរ​របស់​លោក សិរីមន្ត ទៅ​ជួប​លោក​តា ប្រាជ្ញ ឈួន បាន​លាត​ត្រដាង​នៅ​ព្រឹក​នេះ​លើ​បណ្ដាញ​សង្គម។ បន្ថែម​ពី​លើ​នេះ បុរស​ម្នាក់​ដែល​អះអាង​ថា​ជា​បង​ប្រុស​លោក ខេមរៈ សិរីមន្ត បាន​ឆ្លើយ​ទូរសព្ទ​ជំនួស​តារា​ចម្រៀង​រូប​នេះ ថា លោក សិរីមន្ត បាន​ចេញ​ដំណើរ​នៅ​ព្រឹក​នេះ​តាំង​ពី​ម៉ោង​៧​ព្រឹក បន្ទាប់​ពី​ទទួល​ដំណឹង​កាល​ពី​ល្ងាច​ថា​លោក​តា ប្រាជ្ញ ឈួន ចង់​ជួប​លោក​។

 

"ព័ត៌មាន​គេ​បង្ហោះ​យូរ​ហើយ តែ​ដោយ​សារ​គាត់​រវល់​ខ្លាំង​ពេក ទើប​ដឹង​ល្ងាច​មិញ​តាម​រយៈ អ្នក​នាង ខាត់ សុឃីម បង្ហោះ​ឃ្លិប​វីដេអូ​ថា​លោក​ចង់​ជួប​គាត់។ អីចឹង​ព្រលឹម​ឡើង គាត់​ក៏​ចេញ​ទៅ​តែ​ម្ដង គឺ​ទៅ​តាំង​ពី​ម៉ោង​៧​ព្រឹក​ឯណោះ ឥឡូវ​ដឹង​ដល់​ហើយ​នៅ!”។

 

 

តាម​បង​ប្រុស​របស់​លោក បាន​ឲ្យ​ដឹង​ទៀត​ថា ដំណើរ​ទៅ​ជួប​ស្ដេច​ចាប៉ី​ស្រុក​ខ្មែរ ប្រាជ្ញ ឈួន នៅ​ពេល​នេះ លោក សិរីមន្ត បាន​នាំ​យក​ថវិកា និង​ភេសជ្ជៈ​មួយ​ចំនួន​ទៅ​ជូន​លោក​តា។ "តាម​ខ្ញុំ​ដឹង មន្ត គេ​បាន​នាំ​ថវិកា​១​លាន​រៀល​ទៅ​ជូន​លោក​តា​ទុក​គ្រាន់​គាត់​ដោះ​ស្រាយ​ផ្សេង​ៗ និង​បាន​ទិញ​ភេសជ្ជៈ​មួយ​ចំនួន​ដូច​ជា ទឹក​ត្រចៀក​កាំ និង​ទឹក​ប្រទាល​កន្ទុយ​ក្រពើ​ជា​ដើម​ទុក​គាត់​ពិសា​យក​កម្លាំង ព្រោះ​បើ​ទិញ​នំ​ចំណី​អ្វី​ផ្សេង ខ្លាច​គាត់​ពិសា​អត់​កើត!”។

 អត្ថបទ៖ ម៉ូដសក់​​ថ្មី​ពី ខេមរៈ សិរីមន្ត ចុង​ឆ្នាំ​ ២០១៤!

លោក​តា ប្រាជ្ញ ឈួន បាន​ផ្ញើ​សារ​ចង់​ជួប​លោក ខេមរៈ សិរីមន្ត និង​លោក ព្រាប សុវត្ថិ រួម​ទាំង​ឌីជេ ឃ្លាំង តាម​រយៈ​អ្នក​នាង ខាត់ សុឃីម ដែល​បាន​ទៅ​ជួប​សួរ​សុខ​ទុក្ខ​លោក​តា​កាល​ពី​ម្សិលមិញ។ លោក សិរីមន្ត បាន​ឆ្លើយ​តប​មុន​គេ​ទៅ​នឹងការ​ចង់​ជួប​នេះ ក្នុង​ចំណោម​តារា​ចម្រៀង​ប្រុស​៣​រូប ដែល​ព្រឹទ្ធាចារ្យ​ចង់​ជួប។

 អត្ថបទ៖ លោក​តា ប្រាជ្ញ ឈួន ចង់​ជួប ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត !

ងាក​មក​លោក ព្រាប សុវត្ថិ ឯណេះ​វិញ ប្រាប់​ថា​លោក​អត់​ទាន់​បាន​ទទួល​ដំណឹង​ទេ។ "ខ្ញុំ​អត់​បាន​ដឹង​អី​ផង ហើយ​ក៏​អត់​ដឹង​ថា​គាត់​មាន​ការ​អី​ដែរ"។ ដោយ​ឡែក ឌីជេ ឃ្លាំង មិន​ទាន់​អាច​ទំនាក់​ទំនង​បាន​ទេ៕

 

អត្ថបទ​ផ្សេង​ទៀត​ពាក់​ព័ន្ធ​នឹង ខេមរៈ សិរីមន្ត

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម
អត្ថបទថ្មី