ម៉ូដសក់ថ្មីពី ខេមរៈ សិរីមន្ត ចុងឆ្នាំ ២០១៤!
- 2014-10-24 16:34:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ូដសក់ថ្មីពី ខេមរៈ សិរីមន្ត ចុងឆ្នាំ ២០១៤!
ចន្លោះមិនឃើញ
ក្រៅតែពីមានបទចម្រៀងក្រសោបយកបេះដូងមិត្តៗយុវវ័យ លោក ខេមរៈ សិរីមន្ត ត្រូវ គេចាត់ទុកថា ជាតារាចម្រៀងពូកែលេងស្ទិលសក់មិនចាញ់តារាផ្សេងទៀត ព្រមទាំងទាក់ទាញការចាប់អារម្មណ៍ ពីទស្សនិកជនទៀតផង។
ជាក់ស្ដែងក្នុងពិធីថតបទចម្រៀងត្រៀមព្រះរាជពិធីបុណ្យអុំទូកកាលពីពេលកន្លងទៅឱ្យផលិតកម្ម សាន់ដេ នៅស្ថានីយទូរទស្សន៍ប៉ុស្ថិ៍លេខ ៣ លោក ខេមរៈ សិរីមន្ត បង្ហាញស្ទិលសក់ថ្មីដែលទាក់ទាញការចាប់អារម្មណ៍ ពីមិត្តសិល្បៈដូចគ្នា ក៏ដូចជាមិត្តៗយុវវ័យ។
ម៉ូដសក់ថ្មីរបស់តារាចម្រៀងឈានមុខ សាន់ដេលោក ខេមរៈ សិរីមន្ត តែងតែទាក់ទាញការចាប់អារម្មណ៍ពីទស្សនិកជន ជាពិសេសមិត្តៗយុវវ័យមួយចំនួនតែងយកគំរូនៅតាមបណ្ដាខេត្ត-ក្រុងនានា។
ចង់ដឹងស្ទិលសក់តារាចម្រៀងល្បីឈ្មោះលោក ខេមរៈ សិរីមន្ត ទាក់ទាញកម្រិតណា ទស្សនារូបថតខាងក្រោមទាំងអស់គ្នា៕
អានអត្ថបទបន្ត៖ ២០បទ Melody ថ្មីសុទ្ធស្វាគមន៍ពិធីបុណ្យអុំទូក២០១៤
អានអត្ថបទបន្ត៖ សកម្មភាព តារាចូលរួមថតចម្រៀងត្រៀមព្រះរាជពិធីបុណ្យអុំទូក!
អត្ថបទ៖ អ៊ីង សុឡា