សកម្មភាព តារា​ចូល​រួម​ថត​ចម្រៀង​ត្រៀម​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក!

  • 2014-10-22 17:14:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម សាន់​ដេ ថត​ចម្រៀង​ត្រៀម​ព្រះរាជ​ពិធី​បុណ្យ​​អុំទូក​ ម្សិលមិញ​នៅ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្ថិ៍លេខ៣។

 

ការ​ផ្ដើម​ថត​ចម្រៀង​​ឡើង​វិញ​ទាក់ទង​នឹង​ប្រពៃណី​អុំទូក ខណៈ​ព្រះរាជ​ពិធី​មួយ​នេះ​​ នឹង​ចាប់​ផ្ដើម​នៅ​ដើម​ខែ វិច្ឆិកា ខាង​មុខ ហើយ​ក៏​ខកខាន​​ដំណើរការ​ជិត​ ៤​ ឆ្នាំ​ មក​ហើយ​ដែរ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ លោក ឡាយ សុក​ចំរើន ជា​អ្នក​ចាត់​ការ​ទូទៅ។

 

សកម្មភាពតារា​ចូលរួុម​ថត MV សាន់ដេ​ម្សិលមិញ​

 

លោក ឡាយ សុក​ចំរើន និយាយ​ថា​ បទ​ចម្រៀង​ថត​ត្រៀម​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​នៅ​ពេល​នេះ​​គឺ​សុទ្ធសឹងតែ​ជា​បទ​ថ្មី​ ដែល​ផលិតកម្ម​របស់​លោក​បាន​សម្រិតសម្រាំង​ឡើង។

 

 

តារា​ចម្រៀង​ល្បីៗ​ក្នុង​ផលិតកម្ម​ខាង​លើ​បាន​ចូល​រួម​ថត​ដើម្បី​អបអរ​ព្រះរាជ​ពិធី​បុណ្យ​ប្រពៃណី​ខ្មែរ​ដ៏​ល្អ​មួយ​នេះ។ តារា​ទាំង​នេះ​មាន ​ដូច​ជា​ លោក ខេមរៈ សិរីមន្ត កញ្ញា សុខ ពិសី លោក ឆាយ វីរៈយុទ្ធ  លោក នីកូ លោក សុខ រក្សា អ្នក​នាង សុខ ស្រី​នាង និង ​តារា​ជា​ច្រើន​ទៀត​នៅ​ក្នុង​ផលិតកម្ម។

 

 

ក្រៅ​តែ​ពី​តារា​ចម្រៀង​របស់​ផលិតកម្ម សាន់ដេ​ នៅ​មាន​តារា​​សម្ដែង​ល្បីៗ​ជា​ច្រើន​ក៏​បាន​ចូលរួម​ថត​អបអរសាទរ​ព្រះរាជ​ពិធី​ខាង​លើ​ផង​ដែរ៕

 

ចង់​ដឹង​សកម្ម​ភាព​ថត​ចម្រៀង​ត្រៀម​ព្រះ​រាជពិធី​បុណ្យ​អុំទូក​របស់​ផលិតកម្ម​សាន់ដេ មាន​ទិដ្ឋភាព​បែប​ណា ទស្សនា​អាល់ប៊ុម​រូបថត​ខាង​ក្រោម។

 

អានអត្ថបទបន្ត៖Town ត្រៀម​​ចម្រៀង​ជាង ២០​ បទ ​ឱ្យ គូម៉ា ផ្ទុះ​លើ​ទីផ្សារ!

អានអត្ថបទបន្ត៖រឿង​ធំ​ៗ​កើត​ក្នុង​វិស័យ​សិល្បៈ​ខ្មែរ​នៅ​ឆ្នាំ ២០១៤

 

អត្ថបទ៖ អ៊ីង សុឡា