Town ត្រៀម​​ចម្រៀង​ជាង ២០​ បទ ​ឱ្យ គូម៉ា ផ្ទុះ​លើ​ទីផ្សារ!

  • 2014-10-22 13:00:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម​ Town បាន​រៀប​ចំ​​ចម្រៀង​ជាង​ ២០​បទ ​ដើម្បី​ជួយ គូម៉ា ឱ្យ​ផ្ទុះ​លើ​ទីផ្សារ។

អ្នក​ចាត់​ការ​ទូទៅ​ក្នុង​ផលិតកម្ម Town លោក មាស សុខ​រតនៈ និយាយ​ថា៖ "យើង​ត្រៀម​រួច​រាល់​ហើយ​អូន ជាង ​២០ ​បទ​​សម្រាប់​ជួយ​គាត់។ ៤ បទ​ចេញ​សប្ដាហ៍​នេះ ហើយ​បទ​ចម្រៀង​មួយ​ចំនួន​ទៀត​ផលិតកម្ម​កំពុង​​ធ្វើ​យ៉ាង​សស្រាក់សស្រាំ"។

 

ប្រជាប្រិយភាព​អាច​ផ្ទុះ​ខ្លាំង​កម្រិត​ណា​នោះ អ្នក​ចាត់​ការ​ទូទៅ​​មិន​ទាន់​ហ៊ាន​បញ្ជាក់​ទេ ដោយ​រង់ចាំ​មើល​សំឡេង​គាំទ្រ​ពី​មហាជន​ពេល​បទ​ចម្រៀង​ចេញ​លក់​លើ​ទីផ្សារ។ ក៏ប៉ុន្តែ​លោក​បាន​លើក​ឡើង​ថា​ តាម​រយៈ​សមត្ថភាព​មាន​ស្រាប់​របស់​អតីត​តារា​ចម្រៀង M ​រូប​នេះ​ នឹង​ធ្វើ​ឱ្យ​មហាជន​ចាប់​អារម្មណ៍។

 

យ៉ាង​ណា​ក៏​ដោយ​លោក មាស សុខ​រតនៈ អះអាង​ថា Town នឹង​ព្យាយាម​អស់​ពី​សមត្ថភាព​ក្នុង​ជួយ គូម៉ា ឱ្យ​មាន​ប្រជាប្រិយភាព​ដូច​តារា​ចម្រៀង​ដទៃ​ទៀត​ក្នុង​ផលិតកម្ម។

 

ក្រៅ​តែ​ពី​ការ​ត្រៀម​បទ​ចម្រៀង​ផ្ដល់​ជូន គូម៉ា អ្នក​ចាត់​ការ​ទូទៅ និង​ ជា​និពន្ធ​រូប​នេះ​និយាយ​ថា ផលិតកម្ម​ Town បាន​បំពាក់បំប៉ន​គន្លឹះ​ផ្សេង​ទៀត​ដូច​ជា ការ​ស្លៀកពាក់ ការ​រៀប​ចំ​ឥរិយាបថ ក្រុម​រាំ រួម​ទាំង​ការ​ពត់​សំឡេង​បន្ថែម​ដើម្បី​ធ្វើ​យ៉ាង​ណា​ ដើម្បី​ធ្វើ​​យ៉ាង​ទទួល​ការ​គាំទ្រ​ពី​ទស្សនិកជន។

 

“យើង​ចង់​ឱ្យ​គាត់​ចេញ​​មាន​ការ​គាំទ្រ​ច្រើន ដូច្នេះ​ហើយ​ទើប​ខាង​ផលិតកម្ម​ត្រូវ​បំពេញ​បន្ថែម​ចំណុច​ខ្វះ​ខាត​របស់​គាត់​មួយ​ចំនួន​​ទៀត"។ លោក មាស សុខ​រតនៈ បន្ថែម។

 

គូម៉ា ជា​តារា​ចម្រៀង​ល្បី​ឈ្មោះ​ម្នាក់​ប្រចាំ​ផលិតកម្មM។ លោក​ទើប​តែ​បោះ​ជំហាន​មក​កាន់​ផលិតកម្ម Town កាល​ពី​ពេល​ថ្មីៗ ដោយ​កុង​ត្រា​រយៈ​ពេល​ ៥ ​ឆ្នាំ។ ក្នុង​ចំណោម​ចម្រៀង​​ជាង ២០​ បទ មាន​ បួន​បទ​ដែល​ Town នឹង​ចេញ​លក់​លើ​ទីផ្សារ​នា​សប្ដាហ៍​នេះ៕

 

អានអត្ថបទបន្ត៖ តំណាង Major Cineplex By Cellcard ស្វាគមន៍​វត្តមាន “វិញ្ញាណ​លោក​ម្ចាស់​ក្រញូង”

អានអត្ថបទបន្ត៖ អេនឌី ស្នើ​ការ​គាំទ្រ​ជា​ថ្មី ក្រោយ​ប្រកាស​ចូល​សម្ដែង​វិញ

អានអត្ថបទបន្ត៖បវរកញ្ញា​ពិភពលោក ៤​រូប ស្អាត​នោះ​ស្អាត តែ​មើល​រូប​ពី​មុន​គឺ​ថា …

អត្ថបទ៖ អ៊ីង សុឡា