តំណាង Major Cineplex By Cellcard ស្វាគមន៍វត្តមាន "វិញ្ញាណលោកម្ចាស់ក្រញូង"
- 2014-10-21 17:01:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តំណាង Major Cineplex By Cellcard ស្វាគមន៍វត្តមាន "វិញ្ញាណលោកម្ចាស់ក្រញូង"
ចន្លោះមិនឃើញ
តំណាងរោងភាពយន្តលំដាប់អន្តរជាតិ Major Cineplex By Cellcard ស្វាគមន៍វត្តមានខ្សែភាពយន្តរឿង "វិញ្ញាណលោកម្ចាស់ក្រញូង" ដែលដាក់បញ្ចាំងថ្ងៃទី ២៣ ខែតុលា ខានស្អែកនេះតទៅ។
នាយកគ្រប់គ្រងរោងភាពយន្ត Major Cineplex By Cellcard លោក សៅ សុខនី និយាយថា៖ "យើងស្វាគមន៍រាល់ខ្សែភាពយន្តខ្មែរមកដាក់បញ្ចាំងទីនេះ ជាពិសេស វិញ្ញាណលោកម្ចាស់ក្រញូងតែម្ដង"។
លោក សៅ សុខនី ជឿជាក់ថា ខ្សែភាពយន្តខាងលើនឹងទទួលបានការចាប់អារម្មណ៍ច្រើនពីទស្សនិកជននៅពេលដាក់បញ្ចាំងថ្ងៃ ព្រហស្បតិ៍ ខានស្អែកនេះ។ ការរំពឹងអាចទាក់ទាញប្រិយមិត្ត និង មិត្តៗយុវវ័យចូលទស្សនាបាន ដោយលោកសម្អាងទៅលើកត្តាពីរយ៉ាង។
កត្តាទីមួយដោយសារភាពយន្តខ្មែរដាក់បញ្ចាំងតិចនៅរោងភាពយន្តរបស់លោក អំឡុងពេលនេះ។ កត្តាទីពីរ អតិថិជនមួយចំនួនជា អតិថិជនថ្មី ដោយសារផ្សារទំនើប AEON ។
ចំណុចមួយទៀតដែលអ្នកគ្រប់គ្រងរោងភាពយន្តខាងលើរំពឹងថា វិញ្ញាណលោកម្ចាស់ក្រញូងនឹងអាចស្រូបយកអ្នកគាំទ្របានច្រើន គឺខ្សែភាពយន្តនេះ ក្រៅតែពីមានភាពកំប្លែង គឺអប់រំឱ្យអ្នកទស្សនាចេះស្រលាញ់ការពារព្រៃឈើ។
ក្រៅតែពីការរំពឹងថា នឹងទទួលបានជោគជ័យអ្នកគ្រប់គ្រងរោងភាពយន្ត លោក សៅ សុខនី ក៏ស្នើឱ្យទស្សនិកជនជួយគាំទ្ររឿង "វិញ្ញាណលោកម្ចាស់ក្រញូង" ផងដែរ។ ប្រការនេះដើម្បីជួយលើកកម្ពស់វិស័យភាពយន្តខ្មែរឱ្យបោះជំហានទៅមុខដូចជាបណ្ដាប្រទេសមួយចំនួនក្នុងតំបន់។
រឿង "វិញ្ញាណលោកម្ចាស់ក្រញូង" ជាស្នាដៃរបស់អ្នកនិពន្ធល្បីឈ្មោះគឺអ្នកស្រី ពាន់ ភួងបុប្ផា។ ខ្សែភាពយន្តនេះ ចូលរួមសម្ដែងដោយតារាល្បីៗក្នុងប្រទេស កម្ពុជា ហើយនឹងដាក់បញ្ចាំងចាប់ពីថ្ងៃទី ២៣ ខែតុលា ខានស្អែកតទៅ ដោយមិនមានពេលកំណត់៕
អានអត្ថបទបន្ត៖ អ៊ុន សិទ្ធា ហូរឈាមស្រោចខ្លួនពេលថតរឿង “វិញ្ញាណលោកម្ចាស់គ្រញូង”
អានអត្ថបទបន្ត៖ ផលិតកររឿង “វិញ្ញាណលោកម្ចាស់គ្រញូង” គ្រោងផលិតរឿងខ្មាតធំនាំចូលទីផ្សារអន្តរជាតិដើមឆ្នាំ២០១៥!
អានអត្ថបទបន្ត៖មើល Trailer “វិញ្ញាណលោកម្ចាស់ក្រញូង” ត្រៀមនឹងបញ្ចាំងនៅ Major Cineplex By Cellcard!
អានអត្ថបទបន្ត៖“វិញ្ញាណលោកម្ចាស់គ្រញូង” មើលតែឈុតក្រៅឆាក ក៏ទំនងបាត់ហើយ!
អានអត្ថបន្តបន្ត៖ នេះ…! គឺភាពយន្តខ្មែរដំបូងគេ ដែលនិយាយអំពីទឹកភ្នែកឈើព្រៃ
អត្ថបទ៖ អ៊ីង សុឡា