Jennifer Lawrence គេចពីការរួមភេទ ដោយសាររបស់គ្រោះថ្នាក់១ របស់បុរស
- 2018-03-09 04:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jennifer Lawrence គេចពីការរួមភេទ ដោយសាររបស់គ្រោះថ្នាក់១ របស់បុរស
ចន្លោះមិនឃើញ
តារាសម្ដែងJennifer Lawrence បានសារភាពថានាងពិតជាគេចវេះពីការរួមភេទ ដោយសារតែរបស់មួយក្នុងខ្លួនមនុស្សប្រុសគឺគ្រោះថ្នាក់សម្រាប់នាង។
តារាសម្ដែងរូបនេះបាននិយាយថា៖ "ខ្ញុំតែងតែនិយាយថាខ្ញុំចូលចិត្តការរួមភេទ ប៉ុន្តែការពិតគឺនៅពេលដែលខ្ញុំគិតដល់ពីរឿងនេះកាលពីមុនដែលខ្ញុំធ្លាប់មានជាមួយអតីតមិត្តប្រុសរបស់ខ្ញុំនោះ ខ្ញុំនិយាយថាខ្ញុំចូលចិត្តវា ប៉ុន្តែតាមពិតទៅគឺមិនមែនទេ"។
តារាសម្ដែងវ័យ២៧ឆ្នាំរូបនេះបានបញ្ជាក់ថានាងខ្លាចមេជីវិតព្រោះនាងខ្លាចនឹងការមានការចម្លងមេរោគណាមួយ។ នាងបាននិយាយថា៖ "ខ្ញុំដូចជាមនុស្សភ័យខ្លាចនឹងមេជីវិតទៅហើយ។ ខ្ញុំឆ្លងកាត់មកដល់សព្វថ្ងៃនេះដោយគ្មានជំងឺកាមរោគអ្វីទាំងអស់។ ប្រដាប់ភេទបុរសពិតជាគ្រោះថ្នាក់ណាស់"។
បើតាមវិបសាយ The Sun តារាសម្ដែងរូបនេះបាននិយាយថា៖ "ខ្ញុំនិយាយឲ្យច្បាស់ថាខ្ញុំពិតជាមិនបានរួមភេទជាយូរណាស់មកហើយ។ ខ្ញុំពិតជាចង់មានទំនាក់ទំនងស្នេហាសារជាថ្មី តែគ្រប់គ្នាដឹងហើយ វាពិតជាពិបាកណាស់"។
គួររម្លឹកដែរថា តារាសម្ដែង Jennifer Lawrence បានបែកបាក់គ្នាពីមិត្តប្រុសរបស់នាង Darren Aronofsky កាលពីឆ្នាំ២០១៧ ប៉ុន្តែព័ត៌មានលេចឮថ្មីៗនេះបាននិយាយថានាងអាចនឹងវិលរកស្នេហ៍ចាស់ជាមួយនឹងអតីតមិត្តប្រុស Nicolas Hoult៕
ចុចអាន៖
Jennifer Lawrence ទម្លាយក្ដីបារម្ភ ក្រោយប៉ះឈុតក្ដៅសាច់អាក្រាតលើកដំបូង
រូបថត Jennifer Lawrence កាន់កែវស្រាដើរកន្លងកៅអី កំពុងល្បីពេញអ៊ីនធឺណិត