ញាក់​សាច់ Mr Bean ផ្ដល់​ផ្ទះ​តម្លៃ​ជាង ១៣ លាន​ដុល្លារ​ឲ្យ​ប្រពន្ធ​ដើម​ ជា​ថ្លៃ​​ព្រម​លែងលះ​គ្នា

  • 2018-03-10 07:29:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ តារា​កំប្លែង Rowan Atkinson បាន​ប្រគល់​ផ្ទះ​តម្លៃ​ជាង ១៣លាន​ដុល្លារ​​របស់​លោក​ដែលស្ថិតនៅតំបន់ Cotswolds ទៅ​ឲ្យ​អតីត​ភរិយា ដែល​ទុក​ជា​ថ្លៃ​សម្រាប់​ការ​ព្រម​​លែងលះ​គ្នា។

តារា​កំប្លែង​ដែល​គ្រប់​គ្នា​ហៅ​ថា Mr Bean នោះ​ត្រូវ​បាន​ឲ្យ​ដឹង​ថា​បាន​ព្រម​ប្រគល់​គេហដ្ឋាន​ដ៏​ធំ​ស្កឹមស្កៃ​របស់​លោក​ទៅ​ឲ្យ​អតីត​ភរិយាដែល​ជា​អ្នក​ផាត់​មុខ​ប្រចាំ BBC លោក​ស្រី Sunetra Sastry ដើម្បី​បញ្ចប់​ទំនាក់ទំនង​ជីវិត​ជា​ប្ដី​ប្រពន្ធ​ជាមួយ​គ្នា។

បើ​គិត​មក​សព្វ​ថ្ងៃ​នេះ តារា​កំប្លែង​វ័យ ៦៣ឆ្នាំ​រូប​នេះ កំពុង​តែ​រស់​នៅ​ជាមួយ​នឹង​គូស្នេហ៍​ថ្មី​របស់​លោក ដែល​ជា​តារា​សម្ដែង​វ័យ ៣៤​ឆ្នាំ Louise Ford  រួម​ជាមួយ​នឹង​កូន​របស់​ពួក​គេ​ក្នុង​លំនៅឋាន​មួយ​កន្លែង​ដែល​មាន​តម្លៃ​ជាង ៦លាន​ដុល្លារ​ក្នុង​តំបន់ Hampstead នៃ​ភាគ​ខាង​ជើង​ទី​ក្រុង​ឡុងដុង។

តារា​កំប្លែង Rowan Atkinson បាន​ចែក​ផ្លូវ​គ្នា​ជាមួយ​លោក​ស្រី Sunetra Sastry កាល​ពី​ឆ្នាំ​២០១៦ ក្រោយ​លោក​បាន​ទាក់​ទង​គ្នា​ជាមួយ​នឹង​តារា​សម្ដែង Louise Ford បាន​រយៈពេល ១៨​ខែ៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ អន សុភក្ត្រា