ស្រមៃបើ Galaxy S9 ចម្លង​រាង​តាម iPhone X គ្រប់​យ៉ាង​ទៅ​ជា​បែប​ណា?

  • 2018-03-12 01:49:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រកូល S របស់ SAMSUNG ឆ្នាំ​នេះ ធ្វើ​បាន​ល្អ​ខ្លាំង​ដោយ​ពុំ​ចម្លង​រូបរាង​ចេញ​ពី iPhone X ដូច​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ Android ដទៃ​ទៀត​នោះ​ទេ។ ប៉ុន្តែ​ប្លែក​អ្វី​លោក Martin Hajek បាន​បង្ហោះ​នូវ​គំរូ (Concept) នៃ​ Galaxy S9 ច្រើន​សន្លឹក មាន​ចម្លង​ស្នាម​ឆក​កណ្តាល​អេក្រង់​ដូច​ iPhone ថ្លៃ ៩៩៩ ដុល្លារ។​

លើ​គេហទំព័រ​ផ្ទាល់​ខ្លួន អ្នក​រចនា​ល្បី​ឈ្មោះ​បាន​សរសេរ​បញ្ជាក់​បែប​នេះ​ថា "ស្វាគមន៍​មក​កាន់ SAMSUNG Galaxy S9N តាម​ពិត​ទៅ​នេះ​ជា​គម្រោង​សម្រាប់​ភាព​សប្បាយរីករាយ ប៉ុន្តែ​នរណា​ទៅ​ដឹង​បើ​ស្មាតហ្វូន​ជំនាន់​ក្រោយ SAMSUNG មាន​ក្បាល​ឆក​ដូច​គ្នា​នោះ"។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Martinhajek   ប្រែ​សម្រួល៖ កៅ រក្សា