ណែនាំឲ្យស្គាល់ក្រុមហ៊ុនបច្ចេកវិទ្យាកំពូលទាំង ១០ នៅប្រទេសឥណ្ឌា
- 2018-03-12 02:26:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ណែនាំឲ្យស្គាល់ក្រុមហ៊ុនបច្ចេកវិទ្យាកំពូលទាំង ១០ នៅប្រទេសឥណ្ឌា
ចន្លោះមិនឃើញ
ឥណ្ឌាត្រូវបានគេស្គាល់ជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ហើយក៏ប្រែក្លាយជាបណ្ដុំស្ថាប័នបច្ចេកវិទ្យាដ៏ធំបំផុតមួយក្នុងពិភពលោក។ នេះក៏ដោយសារកត្តានៃនិស្សិតបញ្ចប់ការសិក្សាផ្នែកបច្ចេកទេសមានជំនាញខ្ពស់ បន្តកើនឡើង ៧ ភាគរយក្នុងមួយឆ្នាំ។
ឈរនៅលំដាប់ទី ៣ ប្រមូលផ្តុំដោយអាជីវកម្ម Start-up ចំនួន ៤ ៧៥០ កន្លែង ខ្លាំងបន្ទាប់ពីសហរដ្ឋអាមេរិកនិងចិន។ Sabay ណែនាំឲ្យស្គាល់ក្រុមហ៊ុនបច្ចេកវិទ្យាកំពូលទាំង ១០ ក្នុងប្រទេសមួយនេះ។
១០.Cognizant Technology Solutions:
ផ្តល់នូវសេវាកម្មព័ត៌មានវិទ្យា (IT) ដូចជាបច្ចេកវិទ្យាឌីជីថល, ការពិគ្រោះយោបល់ និងសេវាកម្មប្រតិបត្តិការ។
៩.HP:
បង្កើតឡើងនៅឆ្នាំ ១៩៣៩ ដោយក្រុមហ៊ុន HP បានចែកជា ២ ផ្នែកក្នុងឆ្នាំ ២០១៥ ដោយមួយ HP Inc, សម្លឹងលើការអភិវឌ្ឍនូវកុំព្យូទ័រ, ម៉ាស៊ីន Printer និងប្រព័ន្ធ 3D Printing ហើយមួយផ្សេងទៀត Hewlett Packard Enterprise ផ្តោតសំខាន់ទៅលើការផ្ដល់សេវាអាជីវកម្មនិងសេវាហិរញ្ញវត្ថុ។
ទីតាំង: ទីក្រុង Bangalore, Chennai, Gurgaon, Kolkata, Lucknow, Mumbai, New Delhi និង Udham Singh Nagar។
៨.SAP:
ក្រុមហ៊ុនផលិតកម្មវិធី (Software) លើកុំព្យូទ័រ និងគ្រប់គ្រងលើប្រតិបត្តិការអាជីវកម្ម ក៏ដូចជាទំនាក់ទំនងជាមួយអតិថិជន។
ទីតាំង:ទីក្រុង Bangalore, Chandigarh, Gurgaon, Kolkata, Mumbai និង New Delhi។
៧.Microsoft:
ក្រុមហ៊ុនបើកចេញពីការិយាល័យកណ្ដាលនៅអាមេរិក មានអភិវឌ្ឍ, ផលិតនិងការលក់កម្មវិធីកុំព្យូទ័រ, ឧបករណ៍អេឡិចត្រូនិក ក៏ដូចសេវាកម្មមួយចំនួន។ បន្ថែមពីនេះក៏រៀបចំលើ Microsoft Windows និងកម្មវិធី Internet Explorer។
ទីតាំង: ទីក្រុង Ahmedabad, Bangalore, Chennai, Hyderabad, Gurgaon, Kochi, Kolkata, New Delhi និង Pune។
៦.Cisco:
ផលិតនិងលក់នូវគ្រឿងផ្គត់ផ្គង់ផ្នែក Network និងប្រព័ន្ធទូរគមនាគមន៍។ ក្រុមហ៊ុន Cisco ក៏មានសម្ព័ន្ធភាគីជាច្រើនទៀតដូចជា Internet of Things ជាដើម។
ទីតាំង: ទីក្រុង Bangalore, Chennai, Colombo, Kolkata, Gurugam, Hyderabad, Mumbai, New Delhi និង Pune។
៥.Tata Consultancy Services:
ផ្ដល់នូវសេវាកម្មព័ត៌មានវិទ្យា, ការពិគ្រោះយោបល់និងដំណោះស្រាយអាជីវកម្ម ដោយមានសហការជាមួយក្រុមហ៊ុន Tata Group គ្រប់គ្រងលើក្រុមហ៊ុនទាំង ២៩ មានដូចជា Tata Steel, Tata Motors (កាន់កាប់ Jaguar Land Rover) និង Tata Communications ជាដើម។
ទីតាំង: ទីក្រុង Ahmedabad, Bangalore, Bhopal, Bhubaneswar, Chennai, Coimbatore, Gandhinagar, Gurugram, Hyderabad, Jamshedpur, Kochi, Kolkata, Lucknow, Mapusa, Mumbai, Nagpur, New Delhi, Noida, Patna, Pune, Raipur, Trivandrum និង Vadodara។
៤.IBM:
បង្កើតឡើងជាងមួយសតវត្សមកហើយ ដោយដំឡើងឡើយជាក្រុមហ៊ុនបច្ចេកវិទ្យាមានមូលដ្ឋាននៅទឹកដីអាមេរិក មានឈ្មោះពេញ Internation Business Machines ចាប់តាំងពីឆ្នាំ ១៩២៤។ ផ្តោតសំខាន់លើការផលិតគ្រឿង Hardware, Middleware និង Software ក៏ដូចជាការផ្តល់នូវ Hosting និងសេវាពិគ្រោះយោបល់។
ទីតាំង: ទីក្រុង Ahmedabad, Bangalore, Bhubaneshwar, Chandigarh, Chennai, Coimbatore, Gurgaon, Hyderabad, Kolkata, Mumbai, New Delhi, Noida, Pune និង Visakhapatnam។
៣.Intel:
ក្រុមហ៊ុន Intel ផលិតនូវផលិតផលទូរគមនាគមន៍ដូចជា Microprocessor និង Semiconductor Chip។
ទីតាំង: ទីក្រុង Ahmedabad, Bangalore, Chennai, Gurgaon, Hyderabad, Kolkata, Mumbai, New Delhi, Noida, Pune និង Secunderabad។
២.Amazon:
ជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក និងអាជីវកម្ម Cloud Computing ដោយដំបូងឡើយបង្កើតជាការលក់សៀវភៅ Online រហូតក្រោយមកបង្កើនដល់ផលិតផលរាប់ពាន់មុខ។
ទីតាំង: ទីក្រុង Bangalore, Chennai, New Delhi, Hyderabad និង Mumbai។
១.Google:
ផ្តោតសំខាន់លើសេវាកម្មទាក់ទងប្រព័ន្ធអ៊ីនធឺណិតនិងផលិតផល រួមមាន Search Engine, Cloud Computing, ការផ្សព្វផ្សាយពាណិជ្ជកម្ម និងការលក់ Software/Hardware។
ទីតាំង: Bangalore, Mumbai, Gurgaon និង Hyderabad។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: