Facebook ស្ងាត់ៗ​ចេញ​មុខងារ​សម្គាល់​មុខ​ថ្មី​ មាន​ទាំង​អ្នក​​ពេញ​ចិត្ត​និង​មិន​ពេញចិត្ត​

  • 2018-03-13 01:42:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដាញ​សង្គម Facebook បាន​ចេញ​មុខងារ​សម្គាល់​មុខ​ថ្មី អាច​ឲ្យ​អ្នក​ប្រើប្រាស់​ឃើញ​​គ្រប់​រូបភាព​របស់​ពួកគេ ពេល​នរណា​ម្នាក់ Upload ទៅ​កាន់​បណ្ដាញ​សង្គម ដែល​មិន​ដូច​រាល់​ដងលុះត្រា​តែ​រូបភាព​ត្រូវ​បាន Tag។

មុខងារ​ថ្មី​នេះ អាច​ជួយ​​អ្នក​រក្សា​រូបភាព​មិន​ចង់​បាន មិន​ឲ្យ​បង្ហាញ​លើ​អ៊ីនធឺណិត។ វា​នឹង​បើក​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ ហើយ​អ្នក​អាច​បិទ​មុខងារ​នេះបើ​​មិន​ចង់​បាន​​។

មើល​ទៅ​ដូចជា​មិន​មានអ្វី​អាច​រារាំង Facebook ពី​ការ​តាមដាន​ជីវិត​ផ្ទាល់​ខ្លួន​របស់​ តាម​រយៈ​រូបភាព​ក្នុង Facebook របស់​អ្នក​បាន​ទេ​។​ ជាទូទៅ អ្នក​អាច​មាន​ជម្រើស​ផ្សេង​ក្នុង​ការ​លុប​រូបភាព​មិន​ល្អ លើ​បណ្ដាញ​សង្គម ខណៈ​មិន​ប្រាកដ​ទេ​ថា នេះ​ជា​វិធី​ល្អ​បំផុត​។ បើ​អ្នក​មិន​សូវ​ស្រួល​ចិត្ត​មុខងារ​ថ្មី​នេះ អាច​ផ្លាស់ប្ដូរ Settings ដោយ​បិទ​ចោល​បាន​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Hellogiggles   ប្រែ​សម្រួល៖ ប៊ុនធឿន