មិនធម្មតា! កម្ពុជាត្រៀមរបស់២យ៉ាងនេះ ដើម្បីបំបែកកំណត់ត្រាពិភពលោក
- 2018-03-13 08:51:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតា! កម្ពុជាត្រៀមរបស់២យ៉ាងនេះ ដើម្បីបំបែកកំណត់ត្រាពិភពលោក
ចន្លោះមិនឃើញ
ដឹងទេថា កម្ពុជា បាននិងកំពុងធ្វើរបស់ពីរយ៉ាង ដើម្បីបំបែកឯតទគ្គកម្មពិភពលោក ក្នុងនោះរួមមាន៖
១. យុទ្ធនាការក្រមា «បំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក» ប្រកាសធ្វើឡើងដោយក្រុមក្រុមការងារ GoGo Cambodia ដែលត្បាញក្រមាវែងបំផុតរហូតដល់ជាង ១ពាន់ម៉ែត្រ ចាប់ផ្ដើមនៅថ្ងៃទី១៤ កុម្ភៈឆ្នាំ ២០១៨ ដោយបើកជាសាធារណៈ ដល់បងប្អូនប្រជាពលរដ្ឋខ្មែរចេះឬមិនចេះត្បាញក៏ដោយអាចចូលរួមបាន ដោយមិនប្រកាន់និន្នាការ ដែលនឹងបញ្ចប់ក្នុងរយៈពេលបីខែ។
២. សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង បានរៀបចំធ្វើទូកដែលវែងជាងគេលើពិភពលោក ប្រវែង ៨៥ម៉ែត្រ និងផ្ទុកមនុស្សបានចំនួន ១៧៩នាក់។ ការធ្វើទូកនេះ គឺដើម្បីបំបែកឯតទគ្គកម្មពិភពលោក ។ ការថ្លែងបញ្ជាក់នេះ នៅក្នុងសន្និសីទកាសែតស្តីពីការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តព្រៃវែង។
(ទូករបស់ប្រទេសចិន ដែលវែងជាងគេក្នុងពិភពលោកនាពេលបច្ចុប្បន្ន)
ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា នៅក្នុងខែមិថុនាខាងមុខនេះ គណៈកម្មការឯកអត្តកម្មពិភពលោក នឹងចុះមកពិនិត្យមើល និងវាយតម្លៃលើការធ្វើទូកដ៏វែងជាងគេបំផុតនេះ ដោយលោកសង្ឃឹមថា ទូកនេះនឹងទទួលបានការដាក់ចូលក្នុងឯកត្តកម្មពិភពលោក។
សូមបញ្ជាក់ថា ទូកដែលវែងជាងគេលើពិភពលោកនាពេលបច្ចុប្បន្ន គឺជាទូករបស់ប្រទេសចិន ដែលមានប្រវែង ៧៧,៨ម៉ែត្រ ដោយបានបំបែកឯកត្តកម្មកាលពីឆ្នាំ២០១៧៕