កំហុសទាំង ១៤ បើដឹង អាចជៀសវាងបាន សម្រាប់អ្នកដើរលេងក្រៅស្រុកថ្មីថ្មោង
- 2018-03-14 01:41:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅសល់ពេល 100 ថ្ងៃ, 0 ម៉ោង, 0 នាទី, 0 វិនាទី
កំហុសទាំង ១៤ បើដឹង អាចជៀសវាងបាន សម្រាប់អ្នកដើរលេងក្រៅស្រុកថ្មីថ្មោង
ចន្លោះមិនឃើញ
ការជិះយន្តហោះធ្វើដំណើរឆ្លងប្រទេស ហើយដំណើរកម្សាន្តបែបនេះអាចមានច្រើនដំណាក់ចាប់ពីការត្រួតពិនិត្យលិខិតឆ្លងដែន សំបុត្រ ទម្ងន់ឥវ៉ាន់ រហូតទៅដល់កន្លែងរង់ចាំ និងឡើងយន្តហោះធ្វើដំណើរតែម្ដង។ ខណៈ ពេលចុះចតដល់ទីតាំង ក៏មានដំណាក់កាលប្រហាក់ប្រហែលគ្នានេះដែរ។
យ៉ាងណាមិញ សម្រាប់អ្នកជិះយន្តហោះថ្មីថ្មោង ប្រាកដណាស់អាចបង្កើតកំហុសតិច ឬច្រើនអាស្រ័យតាមការជាក់ស្ដែង។ នេះជាកំហុសទូទៅ អ្នកជិះយន្តហោះដំបូង ធ្លាប់បង្កើត ដោយអ្នកអាចមើលដើម្បីបញ្ចៀសបាន។
មុនអ្នកកក់កៅអី អ្នកគួរពិនិត្យមើលផែនទីកៅអីក្នុងយន្តហោះ ដើម្បីសម្រេចចិត្តពីទីតាំងអ្នកចង់អង្គុយ ឧទាហរណ៍នៅជិតបង្អួត ដោយអាចមើលឃើញទិដ្ឋភាពពីលើអាកាស។ នេះអាចធ្វើទៅបានតាមការកក់លើ Online ឬស្នើសួរអ្នកលក់សំបុត្រ។
អ្នកមិនគួរយកឥវ៉ាន់គ្រប់យ៉ាង អ្នកមានទៅតាមនោះទេ ដោយមានបញ្ជី កំណត់មួយណាសំខាន់គួរយកទៅ។
មានច្បាប់កំណត់ខុសគ្នា ទាក់ទងនឹងទំហំកាបូបដាក់ឥវ៉ាន់ដែលអ្នកអាចយកទៅតាមបាន។ អ្នកគួរត្រួតពិនិត្យមើលច្បាប់កំណត់របស់ក្រុមហ៊ុនអាកាសចរណ៍ មុនពេលចេញពីផ្ទះ។
អ្នកមិនគួរយកសារធាតុរាវ ដាក់តាមកាបូប យកតាមខ្លួនលើយន្តហោះនោះទេ។
អ្នកគួរត្រួតពិនិត្យកាលបរិច្ឆេទផុតកំណត់លិខិតឆ្លងដែន ដោយទុករយៈពេលចន្លោះច្រើនខែដែរ សម្រាប់ពេលវេលាអ្នកធ្វើដំណើរ។
អ្នកគួរត្រួតពិនិត្យម៉ោងពេលវេលាឲ្យត្រូវតាមតំបន់ ឬប្រទេស អ្នកធ្វើដំណើរ ដោយសារប្រទេសខ្លះអាចមានពេលវេលា ខុសគ្នាច្រើនម៉ោង ដើម្បីបង្ការកុំឲ្យខកជើងយន្តហោះ។
មុន អ្នកធ្វើដំណើរលេងពេញប្រលានយន្តហោះ អ្នកគួរធ្វើយ៉ាងណាឲ្យស្គាល់កន្លែងត្រួតពិនិត្យ ឬច្រកចូលកន្លែងរង់ចាំឡើងយន្តហោះ។ ការវង្វេងផ្លូវ អាចជារឿងសប្បាយម្យ៉ាងដែរ ដោយអ្នកអាចស្គាល់កន្លែងថ្មីៗ តែបើកៀកម៉ោងចេញដំណើរ អ្នកអាចខកខាន។
បើអ្នកគ្រោងដំណើរកម្សាន្តរយៈពេលយូរ អ្នកគួរទិញគម្រោងទិន្នន័យ ឬ Sim Card ក្នុងប្រទេសប្រើ ងាយស្រួលក្នុងការទំនាក់ទំនងមកកាន់មិត្តភក្ដិ ឬសាច់ញាតិ។
មានលុយនឹងដៃ ចាយផ្ដល់ភាពងាយស្រួល តែកុំប្ដូរលុយកាន់នឹងដៃច្រើនជ្រុល ដែលអាចនឹងមានឱកាសបាត់បង់។ អ្នកគួរកំណត់បរិមាណសមល្មម សម្រាប់ការចាយវាយ។
ជាការល្អ បើអ្នកមានលុយក្នុង Credit Card អាចដកចាយក្រៅស្រុកបាន ដូច្នេះអាចពិនិត្យមើលធនាគារនៅប្រទេសអ្នកធ្វើដំណើរ។
អ្នកគួរប្រើស្បែកជើង ធូរៗ ងាយស្រួលពាក់ធ្វើដំណើរកម្សាន្ត។
អ្នកគួរស្រាវជ្រាវខ្លះ ទាក់ទងនឹងទីកន្លែងល្អៗ នៅតំបន់អ្នកធ្វើដំណើរទៅ។
ការធ្វើដំណើរកម្សាន្ត អ្នកគួរផ្លាស់ប្ដូរទម្លាប់ ដោយសាករបស់ថ្មី ដូចជាម្ហូប ជាដើម។
ការធ្វើដំណើរហេតុការណ៍គ្រប់យ៉ាងអាចកើតឡើង ដូចជា បាត់សំបុត្ររថភ្លើង វង្វេងផ្លូវ ឬកត្តាផ្សេងទៀត។ អ្នកគួរបើកចិត្តឲ្យទូលាយ កុំស្លន់ស្លោ ដោះស្រាយបញ្ហាតាមស្ថានភាពជាក់ស្ដែង។ នេះអាចជាសាច់រឿងដ៏ល្អបំផុត ទាក់ទងនឹងដំណើរកម្សាន្តរបស់អ្នក ល្អ ឬអាក្រក់ ក៏ជាបទពិសោធន៍ដែរ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ
ប្រភព៖ http://www.travelandleisure.com/airlines-airports/first-time-flying-mistakes