ខ្វះ​តែ ៧៥ ពាន់​លាន​ដុល្លារ Apple នឹង​បំបែកបាន​កំណត់​ត្រា​ថ្មី​មួយ

  • 2018-03-13 12:43:49
  • ចំនួនមតិ

ចន្លោះមិនឃើញ

គិត​ត្រឹម​ថ្ងៃ​ចន្ទ​មូលធន​ទីផ្សារ​នៃ​ក្រុមហ៊ុន​ Apple បាន​ឡើង​ខ្ពស់​រហូត​ដល់ ៩២៥,៤ ពាន់​លាន​ដុល្លារ ក្រោយ​ក្នុង​មួយ​ភាគហ៊ុន​មាន​តម្លៃ​ដល់ ១៨២ ដុល្លារ។ បន្ត​ឈរ​លំដាប់​ទី ១ ក្នុង​ពិភពលោក នាម​ជា​ក្រុមហ៊ុន​មាន​តម្លៃ​ថ្លៃ​បំផុត តាម​ពី​ក្រោយ​ដោយ​ក្រុមហ៊ុន​អាមេរិក​ជា​ច្រើន​ទៀត។​

តម្លៃ​មូលធន​នេះ​សោត ក៏​ខ្ពស់​ជាង ១០០ ពាន់​លាន​ដុល្លារ ធៀប​នឹង​ក្រុមហ៊ុន​ឈរ​លំដាប់​ទី ២ Alphabet ហើយ​ខុស​គ្នា ១៥០ ពាន់​លាន​ដុល្លារ ​បើ​ធៀប​នឹង Amazon។​ យ៉ាងណាមិញ​នេះ​ ក៏​ជា​គោលជំហរ​ថ្មី​មួយ​បន្ថែម​ទៀត សម្រាប់​ក្រុមហ៊ុន​លោក Tim Cook ក្នុង​ការ​បន្ត​ឈាន​ដល់​ចំណុច​កំពូល​ស្មើ​នឹង​តម្លៃ ១ (Trillion) ដុល្លារ ដែល​ពុំ​ទាន់​មាន​ក្រុមហ៊ុន​ណា​មួយ​ក្នុង​សកលលោក​អាច​បំបែក​បាន។

រំឭក​ថា​មុន​នេះ​បន្តិច​ ក្នុង​ព្រឹត្តិការណ៍ SXSW នៅ​រដ្ឋ Texas ក្រុមហ៊ុន Apple ក៏​ប្រកាស​ជា​សាធារណៈ​ជុំវិញ​ការ​ទិញ​យក​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ទស្សនាវដ្ដី Texture ស្រប​ពេល​អនុ​ប្រធាន​ជាន់​ខ្ពស់​លោក Eddy Cue បាន​ច្រាន​ចោល​ពី​ទំនាក់ទំនង​រវាង​ក្រុមហ៊ុន Netflix ឬ Disney ថា​មិន​អាច​ទៅ​រួច។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:


ប្រភព៖ CNBC   ប្រែ​សម្រួល៖ កៅ រក្សា