ស្ដាប់​ឡើង​ព្រឺ​រោម Jessie J ច្រៀង​បទ "My Heart Will Go On” ក្នុង​ការ​ប្រកួត​ចម្រៀង​ I am a Singer 2018

  • 2018-03-18 09:05:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយ​មិត្ត​ធ្លាប់​បាន​ដឹង​រួច​មក​ហើយ​ថា តារា​ចម្រៀង Jessie J បាន​ក្លាយ​ជា​បេក្ខនារី​ម្នាក់​ក្នុង​ការ​ប្រលង​កម្មវិធី "I am a Singer 2018" របស់​ប្រទេស​ចិន។

ក្នុង​សប្ដាហ៍​នេះ​ដែរ តារា​ចម្រៀង​រូប​នេះ បាន​ជ្រើសរើស​យក​បទ​ចម្រៀង​មួយ​បទ​ដែល​មិន​មែន​ជា​បទ​បែប​រីករាយ ឬ​ក៏​កំប្លុក​កំប្លែង​នោះ​ទេ ផ្ទុយ​ទៅ​វិញ​នាង​បាន​ជ្រើសរើស​យក​បទ​បែប​មនោសញ្ចេតនា​ដែល​ស្ថិត​ក្នុង​រឿង "Titanic” គឺ​បទ "My Heart Will Go On”។

ជាក់​ស្ដែង​បទ​ចម្រៀង​មួយ​នេះ​ដែរ គឺ​ដើម​ឡើយ​ គណៈកម្មការ​កម្មវិធី "The Voice UK” រូប​នេះ​ត្រូវ​លើក​យក​មក​ប្រលង​កាល​ពី​ភាគ​មុន​នោះ​ទេ ប៉ុន្តែ​ដោយ​សារ​តែ​នាង​មាន​បញ្ហា​សុខភាព​ទើប​តម្រូវ​ឲ្យ​នាង​សម្ដែង​ក្នុង​សប្ដាហ៍​នេះ​ជំនួស​វិញ។

ក្នុង​ការ​ឡើង​សម្ដែង​នោះ​ផង​ដែរ បញ្ជាក់​ឲ្យ​ឃើញ​បេក្ខនារី​រូប​នេះ បាន​ធ្វើ​ឲ្យ​គណៈកម្មការ រួម​នឹង​អ្នក​ចូលរួម​ទស្សនា​ស្លុង​អារម្មណ៍​នឹង​ទឹក​ដម​សំឡេង​នាង​គ្រប់​ៗ​គ្នា។

ទស្សនា​វីដេអូ​ខាង​ក្រោម៖ ​

ចុចអាន៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា