អ្នក​ថត​រូប​សត្វ​ល្អិត ប្ដឹង​ក្រុមហ៊ុន​សម្លាប់​សត្វ​ល្អិត​ទារ​សំណង​ ២,៧ លាន​ដុល្លារ

  • 2018-03-24 04:16:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Alex Wild អ្នក​ថត​រូប​សត្វ​ល្អិត​​ល្បី​ឈ្មោះ​មួយ​រូប​ បាន​ដាក់ពាក្យ​ប្ដឹង​ក្រុមហ៊ុន​សម្លាប់​សត្វ​ល្អិត​ Innova Supply ​ ​​ដែល​បាន​យក​រូបភាព​របស់​លោក​ប្រើ​ប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត​ ដោយ​​ទាមទារ​សំណង​ជំងឺ​ចិត្ត​ ២,៧ លាន​ដុល្លារ​។

​ថ្វី​ដៃ​របស់​អ្នក​ថត​រូប​ខាង​លើ​ធ្លាប់​បាន​បង្ហាញ​មុខ​លើ​ទូរទស្សន៍​ល្បី​ដូច​ជា​ National Geographic ជា​ដើម។ លោក​អនុញ្ញាត​ឲ្យ​សាលា​រៀន​ ឬ អង្គការ​មិន​រក​ប្រាក់​ចំណេញ​ ប្រើ​ប្រាស់​រូបភាព​របស់​ខ្លួន​ដោយ​ឥត​គិត​ថ្លៃ​ ឬ បញ្ចុះ​តម្លៃ​ពិសេស​ជូន​ ប៉ុន្តែ​​​ចំពោះ​ក្រុមហ៊ុន​រក​ប្រាក់​កម្រៃ​គឺ​លោក​តឹង​តែង​បន្តិច​ហើយ។

Alex បាន​និយាយ​ថា​ គេ​ប្រទះ​ឃើញ​​ក្រុមហ៊ុន​សម្លាប់​សត្វ​ល្អិត​ប្រើ​ប្រាស់​រូបភាព​របស់​គេ​ចំនួន​ ១០ សន្លឹក​ដោយ​គ្មាន​ការ​​​អនុញ្ញាត​ និង​បាន​ឲ្យ​មេធាវី​ផ្ញើ​លិខិត​ព្រមាន​ទៅ​ក្រុមហ៊ុន​នៅ​ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៧។ លិខិត​ទី​មួយ​មិន​មាន​ការ​អើពើ​ពី​សំណាក់​ក្រុមហ៊ុន​ Alex ក៏​បាន​ឲ្យ​មេធាវី​ផ្ញើ​លិខិត​ទីពីរ​​នៅខែ​បន្ទាប់។

រូបភាព​របស់​ Alex ដែល​គេយកទៅប្រើ

លោក​ Zach Colander ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សម្លាប់​សត្វ​ល្អិត Innova Supply បាន​ឆ្លើយ​តប​នឹង​​លិខិត​ទីពីរ​ ដោយ​សន្យា​ថា​នឹង​លុប​រូបភាព​ទាំង​ ១០ សន្លឹក​របស់​ Alex ចេញ​ពី​វិបសាយ​របស់​ខ្លួន។ ប៉ុន្តែ​ពេល​ Alex ចូល​មើល​វិបសាយ​របស់​ក្រុមហ៊ុន​នេះ​ នៅ​ខែ​មករា​ ឆ្នាំ​ ២០១៨ គេ​សង្កេត​ឃើញ​ថា​រូបភាព​របស់​ខ្លួន​នៅ​មាន​លើ​វិបសាយ​ដដែល។ បន្ថែម​ពី​នេះ​ មាន​រូបភាព​ថ្មី​ ៨ សន្លឹក​ថែម​ទៀត​ ត្រូវ​បាន​ក្រុមហ៊ុន​យក​ប្រើ​ដោយ​គ្មាន​ការ​សុំ​សិទ្ធ។

រូបភាព​របស់​ Alex ដែល​គេយកទៅប្រើ
រូបភាព​របស់​ Alex ដែល​គេយកទៅប្រើ

ចុង​ក្រោយ​ Alex ក៏​សម្រេច​ចិត្ត​ប្ដឹង​ក្រុមហ៊ុន​ខាង​លើ​ ដោយ​ទាមទារ​សំណង​ ១៥០ ០០០ ដុល្លារ​លើ​រូប​មួយ​សន្លឹក​ ដែល​សរុប​ទៅ​ស្មើ​នឹង​ ២,៧ លាន​ដុល្លារ៕​​​​​​

--> Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ចុចអាន៖

ប្រភព៖ petapixel   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី