មិនធម្មតា! ជ័យលាភីថ្នាក់ជាតិឆ្នាំនេះ មណ្ឌលសុខភាពនៅតាមខេត្តដណ្តើមបានទាំងអស់
- 2018-03-26 07:35:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតា! ជ័យលាភីថ្នាក់ជាតិឆ្នាំនេះ មណ្ឌលសុខភាពនៅតាមខេត្តដណ្តើមបានទាំងអស់
ចន្លោះមិនឃើញ
មណ្ឌលសុខភាពនៅតាមបណ្តាខេត្តចំនួនប្រាំត្រូវបានជ្រើសរើសជាមណ្ឌលសុខភាពមានចំណាត់ថ្នាក់ល្អជាងគេទូទាំងប្រទេសដែលបានចូលរួមកែលម្អឲ្យប្រសើរឡើងនូវសេវាសុខាភិបាលតាមមណ្ឌលរបស់ខ្លួន។
ក្រសួងសុខាភិបាលនៅថ្ងៃនេះបានបើកសន្និបាតលើកទី៣៩របស់ខ្លួន ហើយបានប្រកាសឈ្មោះមណ្ឌលសុខភាពចំនួនប្រាំដែលបានទទួលជ័យលាភីនេះ។ នេះបើតាមការផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ក្រសួងសុខាភិបាល។
បើតាមប្រភពដដែលមណ្ឌសុខភាពដែលទទួលបានចំណាត់ថ្នាក់លេខ១គឺមណ្ឌលសុខភាពចារឈូក ក្នុងស្រុកអង្គរធំ ខេត្តសៀមរាប។ ចំណាត់ថ្នាក់លេខ២បានទៅមណ្ឌលសុខភាពបួរ នៅស្រុកសំពៅលូត ខេត្តបាត់ដំបង ហើយលេខ៣បានទៅមណ្ឌលសុខភាពភិចុង នៅស្រុកបរកែវ ខេត្តរតនគិរី។ ចំណែកចំណាត់ថ្នាក់លេខ៤បានទៅមណ្ឌលសុខភាពបឹងបត់កណ្តាល នៅស្រុកបាកាន ខេត្តពោធិ៍សាត់ និងទី៥បានទៅមណ្ឌលសុខភាពព្រៃព្នៅ ក្នងស្រុកពារាំង ខេត្តព្រៃវែង។
ជ័យលាភីថ្នាក់ជាតិនេះសំដៅដល់ការអនុវត្តបាននូវការកែលម្អគុណភាពសេវានៅក្នុងមណ្ឌល និងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈបានត្រឹមត្រូវជាដើម។ នេះបើតាមប្រភពដដែល៕