អ្នកចូលចិត្តថតរូបជិត ៥០០នាក់ ជុំគ្នាយកបទពិសោធពីអ្នកជំនាញសិង្ហបុរី ដោយឥតគិតថ្លៃ
- 2018-03-26 10:59:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកចូលចិត្តថតរូបជិត ៥០០នាក់ ជុំគ្នាយកបទពិសោធពីអ្នកជំនាញសិង្ហបុរី ដោយឥតគិតថ្លៃ
ចន្លោះមិនឃើញ
សមាជិកអ្នកចូលចិត្តវិស័យថតរូបរបស់ Canon ចំនួន ៤៥០ នាក់ បានជួបជុំគ្នាក្នុងសិក្ខាសាលាមួយស្ដីពី "ក្លឹបអ្នកថតរូប" កាលពីថ្ងៃ ២៤មីនា ពីអ្នកជំនាញអាជីពមកពីប្រទេស សិង្ហបុរី គឺលោក Tristom Yeo ជនជាតិសិង្ហបុរី នៅ CKCC។
លោក Triston ត្រូវបានទទួលស្គាល់ជាអនុបណ្ឌិតសមាជិកក្នុងសមាគមថតរូបនៃចក្រភពអង់គ្លេសផងដែរ។ បច្ចុប្បន្ន លោក ធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន Canon ក្នុងការផ្តល់នូវបទពិសោធន៍នៃការថតរូប និងជាសាស្ត្រាចារ្យមួយរូបក្នុង Canon Image Square នៅប្រទេសសិង្ហបុរីផងដែរ។ លោក Tristom Yeo មានជំនាញស្ទើរតែគ្រប់ផ្នែកក្នុងវិស័យថតរូប ដូចជា Landscape, Commercial, Using Light, Studio & Outdoor Shooting។
គោលបំណងសំខាន់នៃកម្មវិធី គឺដើម្បីលើកកម្ពស់ដល់អ្នក ដែលស្រលាញ់ពេញចិត្តលើវិស័យថតរូប និងទទួលបានរូបភាពដ៏ស្រស់ស្អាតជាមួយនឹងបច្ចេកទេស នៃការថតរូប ដោយការប្រើប្រាស់ពន្លឺក្នុការថតរូបនៅក្នុង Studio និង នៅខាងក្រៅ Studio ការថតរូបដែលមានផ្ទៃទំហំធំ ថតរូបព្រិលពីក្រោយ និងការថតរូបតាមជំនាញផ្សេងៗទៀត។
i-Qlick Marketing Co., Ltd ក៏មានឲ្យអតិថិជនសាកល្បងដោយផ្ទាល់ជាមួយ កាមេរ៉ា និងការលក់បញ្ចុះតម្លៃពិសេសសម្រាប់ម៉ូដែលមួយចំនួនរយៈពេល ៧ថ្ងៃ ដែលការបញ្ចុះតម្លៃនេះនឹងធ្វើឡើងចាប់ពីថ្ងៃ ២៤ រហូតដល់ ៣០ មីនា ២០១៨។
សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងមកកាន់៖