Microsoft វង្វេង? លេង​​ដាក់លក់ Galaxy S8 និង S9 ថ្លៃជាងគ្នាតែ ៥ ដុល្លារ

  • 2018-03-26 13:15:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ទីផ្សារ​ក្រៅ​ស្រុក​អតិថិជន​រាល់​គ្នា​កំពុង​ងឿងឆ្ងល់​នឹង​ក្រុមហ៊ុន Microsoft ដែល​មិន​ព្រម​បញ្ចុះ​តម្លៃ​លក់ Galaxy S8/S8+ ផ្ទុយ​ទៅ​វិញ​មាន​តែ​រក្សា​តម្លៃ​ស្មើ​នឹង​ស្មាតហ្វូន​ជំនាន់​ក្រោយ​ដដែល។

ស្រប​ពេល Galaxy S8 មាន​តម្លៃ ៧២៤,៩៩ ដុល្លារ និង Galaxy S8+ ថ្លៃ ៨២៩,៩៩ ដុល្លារ ដល់​ទៅ​មើល Galaxy S9 បែរ​ជា​ថោក​ជាង​ជំនាន់​មុន ដោយ​លក់​ត្រឹម​តែ ៧១៩,៩៩ ដុល្លារ ខណៈ S9+ ថ្លៃ ៨៣៩,៩៩ ដុល្លារ ។ អ្វី​ដែល​ពិសេស​ការ​ថែម​ជូន​ក្នុង​រយៈ​ពេល​ខ្លី ក្រុមហ៊ុន​អាមេរិក​មួយ​នេះ​ក៏​មាន​ថែមជូន​ជើង​សាក Wireless មួយ​ថែម​ទៀត​ផង ទាំង​ដែល S8 បាន​ត្រឹម​តែ​ម៉ាស៊ីន​ធម្មតា។

រំឭក​ថា​ នេះ​ជា​តម្លៃ​ផ្ទុយ​ស្រឡះ​ទៅ​នឹង​ក្រុមហ៊ុន​ដើម ដោយ​ SAMSUNG បាន​ប្រកាស​ពី​ការ​ធ្លាក់​ថ្លៃ​ស្មាតហ្វូន​ជំនាន់​មុន​រួច​មក​ហើយ សម្រាប់​ម៉ូឌែល S8 ថ្លៃ ៥៩៩ ដុល្លារ និង ៦៨៩ ដុល្លារ​លើ​ម៉ូឌែល S8+ ទន្ទឹម​នឹង​ហាង​ចែកចាយ​មួយ​ចំនួន​ក៏​ដូច​ជា​គេហទំព័រ Amazon កំពុង​លក់​តាម​តម្លៃ​ផ្លូវការ​មួយ​នេះ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កៅ រក្សា