ត្រូវ​ម៉ាច់​សម្រាប់​អ្នក​ដើរ​ព្រៃ! ខ្សែ​ដៃ​មួយ​នេះ​ថោកហើយ អាច​ជួយ​អ្នក​ពេល​មាន​អាសន្នបានទៀត!

  • 2018-03-28 08:15:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Sahara Sailor របស់​ហុង​កុង​ បាន​បញ្ចេញ​ខ្សែ​ដៃ​ប្រើ​សម្រាប់​ពេល​មាន​អាសន្ន​មួយ ដែល​អាច​នឹង​ត្រូវ​ចិត្ត​អ្នក​ចូល​ចិត្ត​ដើរ​ផ្សង​ព្រេង ដូច​ជា​ការ​បោះ​ជំ​រំ ឬ​ដើរ​ព្រៃ​ជា​ដើម​។ ខ្សែ​ដៃ​នេះ​ជា​ប្រភេទ Tactical Survival Bracelet ដែល​មាន​ភ្ជាប់​មក​ជាមួយ​នូវ​ឧបករណ៍​ចាំ​បាច់​ មួយ​ចំ​នួន​ដូច​ជា ត្រីវិស័យ កញ្ចែ​ផ្លុំ​ហៅ​ជំនួយ ដែក​កាត់​ធ្មេញ​រណា និង ដែក​កកិត​សម្រាប់​បង្កាត់​ភ្លើង។

និយាយ​ពី​ខ្សែ​វិញ គឺ​ធ្វើ​មក​ពី​ខ្សែ​វេញ​ដែល​ប្រើ​ក្នុង​ជួរ​ទាហាន (Paracord) ដែល​មាន​សភាព​ជាប់​ស្វិត​មាំ​មិន​អាច​ដាច់​ងាយ​ៗ​ឡើយ។ វា​ជា​ជម្រើស​ដ៏​ល្អ​មួយ​ សម្រាប់​អ្នក​ធ្វើ​ដំណើរ​ផ្សង​ព្រេង​ទាំង​ឡាយ បើ​ទោះ​ជា​អ្នក​មិន​មាន​អាសន្ន ក៏​អ្នក​អាច​យក​វា​តាម​ខ្លួន​ជំនួស​ឧបករណ៍​ដែល​មាន​ទំហំ​ធំ និង​ធ្ងន់​ដែរ។ វា​ជួយ​ឲ្យ​អ្នក​ចំណេញ​សម្រាប់​ដាក់​ឧបករណ៍​ចាំ​បាច់​ផ្សេងៗ​ទៀត។

ខ្សែដៃ​នេះ​លក់​ជា​គូ​តែ​ម្ដង​នៅ​ក្នុង​គេហទំព័ររបស់ Amazon ដោយ​មាន​តម្លៃ​ត្រឹម​តែ​ជិត ដុល្លារ​អាមេរិក​ប៉ុណ្ណោះ សម្រាប់​ខ្សែ​ដៃ​ចំនួន ២៕

នេះ​ជា​វីដេអូ​បង្ហាញ​ពី​របៀប​ប្រើ​ប្រាស់​ខ្សែ​ដៃ​នេះ​៖

ចុចអាន៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទពេញនិយម