iPad ស៊េរី​ថ្មី​ ចេញ​​យប់មិញ​ឡើង​ឡូយ តែ​ Fan ដាច់ផ្ងារ​​រឿង​មួយ​​ទៅ​វិញ

  • 2018-03-28 02:57:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ទើប​តែ​បញ្ចេញ​ The New iPad ទំហំ ៩.៧ អ៊ីញ ស៊េរី​ថ្មី​នៅ​ក្នុង​ព្រឹត្តិការណ៍​របស់​ខ្លួន​នា​ឯ​ក្រុង ឈីកាហ្កូ កាល​ពី​យប់​មិញនេះ។ The New iPad ជំនាន់​ថ្មី​មាន​តម្លៃ​ចាប់​ពី ៣២៩ ដុល្លារ ឡើង​ទៅ​អម​ជាមួយ​នឹង​បន្ទះ​ឈីប​ A10 Fusion ដូចទៅហ្នឹង iPhone 7 ដែរ។

អ្វី​ដែល​ពិសេស​នោះ គឺ The New iPad បាន​បំពាក់​មក​ជាមួយ​នូវ​បច្ចេកវិទ្យា​ដូច​ទៅ​នឹង iPad Pro ដែរ​គឺ Tilt and Pressure និង High-Resolution Touch System ដែល​អាច​ឲ្យ​អេក្រង់ The New iPad ប្រើ​ជាមួយ​នឹង Apple Pencil បាន។ ប៉ុន្តែ​ Apple លែង​មួយ​ក្បាច់​ដាច់ផ្ងារ​ ដោយ​ Apple Pencil មិន​មាន​ស្រាប់​មក​ក្នុង​ប្រអប់​ឡើយ ពោល​គឺ​ត្រូវ​ទិញ​ក្រៅ​ថែម​ខ្ទង់ ១០០ដុល្លារទៀត។

យ៉ាងណាមិញ​ ដោយ​សារ​ការ​បំពាក់​ បន្ទះ​ឈីប​ A10 Fusion មក ធ្វើ​ឲ្យ​ The New iPad នេះ​អាច​គាំទ្រ​ជាមួយ​បច្ចេកវិទ្យា AR បាន​យ៉ាង​រលូន។

វា​មាន​កាមេរ៉ា​ក្រោយ​ទំហំ​ ៨ Megapixel ​ជាមួយ​នឹង​កម្លាំង​ថ្ម​ប្រើ​បាន ១០ម៉ោង និង​ទម្ងន់​ស្រាល​ត្រឹម​តែ ៤៦៩ក្រាម​នោះ នាំឲ្យអ្នក​ប្រើ​ប្រាស់​មិន​បាច់​ភ័យ​បារម្ភ​យក​ឆ្នាំង​សាក​តាម​ខ្លួន​រាល់​ពេល ឬ​ចុក​រោយ​ស្មា​ និង​ដៃ​ពេល​ប្រើ​យូរ​ម៉ោង​ឡើយ។ The New iPad ក៏​ភ្ជាប់​មក​ជាមួយ​នឹង​បច្ចេកវិទ្យា LTE ដែល​អាច ​download ទិន្នន័យ​ បាន​ដល់​ទៅ ៣០០ Mbps ផង​ដែរ។

The New iPad នឹង​ទទួល​ការ​បញ្ជា​ទិញ​ចាប់​ពី​ថ្ងៃអង្គារ នេះ ហើយ​នឹង​អាច​ទទួល​បាន​ក្នុង​សប្ដាហ៍​នេះ​តែម្ដង ដោយ​តម្លៃ​ចាប់​ពី ២៩៩ដុល្លារ (សម្រាប់​ខាង​សាលា) និង ៣២៩ដុល្លារ សម្រាប់​អ្នក​ប្រើប្រាស់​ទូទៅ។

ចុចអាន៖

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ផាត សុវត្ថិ