កាមេរ៉ា Mi MIX 2S តាម​ស្មើ iPhone X តែ​នៅ​ចាញ់​ជើង​ខ្លាំង​ពីរ​ម៉ូឌែលទៀត

  • 2018-03-27 12:44:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​ក្រុមហ៊ុន​ផលិតស្មាតហ្វូនប្រទេស​ចិន Xiaomi ទើប​តែ​ប្រកាស​បង្ហាញ​នូវ​ស្មាតហ្វូន​ជំនាន់​ក្រោយ​ Mi Mix 2S ដែល​មាន​តម្លៃ​ចាប់​ពី ៥០០ ដុល្លារ​ឡើង​ទៅ។ ជា​ស្មាតហ្វូន​សេរ៊ី​ឆ្នាំ ២០១៨ ប្រើ​កាមេរ៉ា​ភ្លោះ​ពីរ​គ្រាប់​ទំហំ ១២+១២ MP មាន​ Sensor ប្រភេទ SONY IMX363 អម​បច្ចេកវិទ្យា​ពិសេស​ច្រើន​ទៀត​ ប្រហាក់ប្រហែល​នឹង​ iPhone X។

បង្ហាញ​ចេញ​នូវ​ពិន្ទុ​វាយ​តម្លៃ​ពី DxOMark ម៉ូឌែល Mi MIX 2S មាន​ពិន្ទុ​សរុប​ដល់​ទៅ ៩៧ ឈរ​នៅ​លេខ ៥ ជា​ស្មាតហ្វូន​មាន​កាមេរ៉ា​ល្អ​បំផុត ដោយ​ពិន្ទុ​នេះ​សោត ​បែក​ចេញ​ពី​ប្រភេទ​ពិន្ទុ​នៃ​ការ​ថត​រូប​សន្លឹក​ធម្មតា​បាន​ដល់ ១០១ ស្មើ​នឹង iPhone X តែ​អន់​ត្រង់​ការ​ថត​វីដេអូ​បាន​ត្រឹម ៨៨។

ចំណុច​ខ្សោយ​មិន​ថា​ការ​ថត​សន្លឹក​ និង​វីដេអូ គុណភាព​ក្នុង​រូប​មើល​ទៅ​មាន​គ្រាប់ Noise ច្រើន ចំណែក​ឯ​កម្រិត Texture បាន ៤៥ ខុស​ពី​ស្មាតហ្វូន​ឯ​ទៀត​សុទ្ធ​តែ​លើ ៥០ ទាំង​អស់។

ជា​រួម​បើ​ធៀប​ទៅ​នឹង​កំពូល​ជើង​ខ្លាំង​លេខ ១ ម៉ូឌែល Galaxy S9 Plus និង​លេខ ២ ម៉ូឌែល Pixel 2 នៃ​ក្រុមហ៊ុន Google លើ​ការ​ថត​រូប​សន្លឹក​ធម្មតា​អាច​ថា​ស្អាត​ប្រហែល​គ្នា ប៉ុន្តែ​ទាក់ទង​នឹង​ការ​ថត​វីដេអូ​ទំនង​ជា​មាន​ចំណុច​ត្រូវ​កែប្រែ​ និង​ពង្រឹង​បន្ថែម​ក្នុង​ត្រកូល​ស្មាតហ្វូន​ចិន​មួយ​នេះ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា