iPhone X, 8 Plus, 7 មួយ​ទឹក នៅព្រឹកនេះ​ នៅស​ល់ប៉ុន្មាន?

  • 2018-03-29 02:30:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តម្លៃ iPhone មួយ​ទឹក​ហាក់​មាន​ការ​ប្រែប្រួល​ពី​មួយ​សប្ដាហ៍​ទៅ​មួយ​សប្ដាហ៍ ដោយ​មាន​តម្លៃ​ឡើង​ឬ​ចុះ​ទៅតាម​ម៉ូឌែល​ ពេញ​និយម​ និង​គុណ​ភាព​ទូរសព្ទ​ផ្ទាល់។

នេះ​ជា​តម្លៃ​ទូរសព្ទ iPhone មួយ​ទឹក​ ដាក់​លក់​តាម​ហាង​ក្នុង​ទី​ក្រុង​ភ្នំពេញ​​ដែល​មាន​ចាប់​ពី ស៊េរី iPhone 5s ដល់ iPhone X ដែល​តម្លៃ​ខុស​គ្នា​ពី ១០ ទៅ ៣០ ដុល្លារ អាស្រ័យ​លើ​គុណភាព​ដាក់​លក់​តាម​ហាង​​​​៖

  • iPhone Xទំហំ 64GB មាន​តម្លៃ​ប្រហែល ៩៤០ ដុល្លារ ទំហំ 256GB មាន​តម្លៃ​ប្រហែល ១ ០៤០ ដុល្លារ

  • iPhone 8Plusទំហំ 64GB មាន​តម្លៃ​ប្រហែល ៧៤០ ដុល្លារ ទំហំ 256GB មាន​តម្លៃ​ប្រហែល ៨០០ ដុល្លារ

  • iPhone 7Plusទំហំ 32GB មាន​តម្លៃ​ប្រហែល ៤៧០ ដុល្លារ ទំហំ 128GB មាន​តម្លៃ​ប្រហែល ៥៧០ ដុល្លារ

  • iPhone 6sPlusទំហំ 16GB មាន​តម្លៃ​ប្រហែល ៣៦០ ដុល្លារ ទំហំ 64GB មាន​តម្លៃ​ប្រហែល ៤០០ ដុល្លារ។

  • iPhone 6sទំហំ 16GB មាន​តម្លៃ​ប្រហែល ២៦០ ដុល្លារ ទំហំ 64GB មាន​តម្លៃ​ប្រហែល ៣០០ ដុល្លារ ទំហំ 128GB មាន​តម្លៃ​ប្រហែល ៣៣០ ដុល្លារ

  • iPhone 6 Plusទំហំ 16GB មាន​តម្លៃ​ប្រហែល ២១០ ដុល្លារ ទំហំ 64GB មាន​តម្លៃ​ប្រហែល ២៩០ ដុល្លារ ទំហំ 128GB មាន​តម្លៃ​ប្រហែល ៣២០ ដុល្លារ

  • iPhone 6 ទំហំ 16GB មាន​តម្លៃ​ប្រហែល ១៨០ ដុល្លារ ទំហំ 64GB មាន​តម្លៃ​ប្រហែល ២១០ ដុល្លារ ទំហំ 128GB មាន​តម្លៃ​ប្រហែល ២៧០ ដុល្លារ

  • iPhone 5s ទំហំ 16GB មាន​តម្លៃ​ប្រហែល ១០០ ដុល្លារ ទំហំ 32GB មាន​តម្លៃ​ប្រហែល ១២០ ដុល្លារ

បញ្ជាក់​៖ តម្លៃ​នេះ​​អាច​មាន​ការ​ប្រែប្រួល​នបន្តិច​បន្តួច​ បន្ទាប់​ពីចុះ​ផ្សាយ។ ​ ចំពោះ​តម្លៃថ្មី​ Sabay នឹង​ធ្វើ​ការ​ចុះផ្សាយ​នៅ​ពេល​ក្រោយ។

តម្លៃ​ផ្ដល់​ដោយ៖​ ហាង​លក់​ទូរសព្ទ សៀង លីន, អៀង សុខហៀង និង ហាង USA iPhone Store។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អត្ថបទបន្ត៖

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម