​ឱកាសហើយ! ក្រុមហ៊ុន​អន្តរជាតិ៣ ផ្ដល់ការងារជាង២ពាន់កន្លែងនៅតាមខេត្ត២ ក្រុង១

  • 2018-03-29 04:50:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុនអន្តរជាតិ​ចំនួន​ ៣ ​បាន​ទទួល​វិញ្ញាបនប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​ ពីគណៈ​កម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)។ ជាមួយគ្នានោះ ​ក្រុមហ៊ុន​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ជាច្រើន​នាក់ ​ដើម្បី​ធ្វើការ​នៅ​តាម​រោង​ចក្រ​កែច្នៃ និង​ផលិត​​ក្នុង​​ខេត្ត​ចំនួន ២ និង​នៅ​រាជធានីភ្នំពេញ១កន្លែង។ ​

​តាម​សេចក្ដី​ប្រកាស​របស់ CDC បញ្ជាក់ថា៖

​​ ១) ​ក្រុមហ៊ុន​ ​“CHINA GREAT CAUSE (CAMBODIA) INVESTMENT CO., LTD.” ​ដាក់​​គម្រោង​បង្កើត​កសិដ្ឋាន​ដាំដំណាំ​កសិ-ឧស្សាហកម្ម​ ​(ដើមកៅស៊ូ)​ និង​សាងសង់​រោងចក្រ​កែច្នៃ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ឃុំស្តៅ​ និង​ឃុំចំរើន ​ស្រុកសង្គមថ្មី និងឃុំរមទម​ ​ស្រុក​រវៀង ​ខេត្តព្រះវិហារ មាន​ទុនវិនិយោគ​ប្រមាណ ​៣២,៦១​លាន​ដុល្លារ​អាមេរិក និង​មាន​តម្រូវ​ការ​ការងារ​​ ចំនួន​ ១ ៣២៥ កន្លែង​។

២) ​ក្រុមហ៊ុន​ ​“LIANYUN (CAMBODIA) ECO-AGRICULTURE DEVELOPMENT CO., LTD.” មាន​គម្រោង​ង្កើត​រោងម៉ាស៊ីន​កិនស្រូវ​ និង​កែច្នៃអង្ករ​ ដែល​មានទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិសាលាសន្ទុក​ ​ឃុំកកោះ​ និង​ភូមិស្តុក​ស្តម្ភ​ ឃុំជ្រាប់​ ស្រុកសន្ទុក​ ខេត្ត​កំពង់ធំ​ មានទុន​វិនិយោគ​ប្រមាណ​ ៤៣,៣១លាន​ដុល្លារ​អាមេរិក និង​មាតម្រូវការ​ការងារ​​ចំនួន​ ១ ២០៣កន្លែង​។

៣) ក្រុមហ៊ុន ​“JUSTEX MATERIAL CO., LTD.” មាន​គម្រោង​បង្កើត​រោងចក្រ​ផលតិសាប៊ូ​ ថ្នាំ​បោះពុម្ព​ និង​ថ្នាំ​ជ្រលក់ពណ៌​ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ ភូមិព្រៃ​ងៀង​ ​សង្កាត់​ភ្លើង​ឆេះរទេះ ​ខណ្ឌពោធិ៍​សែនជ័យ​ រាជធានី​ភ្នំពេញ​ មានទុន​វិនិយោគ​ ៣,៧៥​លានដុល្លារ​អាមេរិក​ និង​មាន​តម្រូវ​ការ​ការងារ​ចំនួន ​១៥១កន្លែង​៕

ចុចអានបន្ថែម៖ ការងារ

  • Sabay ត្រូវការរើស Corporate Sales Executives ៥ នាក់ ។ បើមានចំណាប់អារម្មណ៍សូមផ្ញើ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW

អត្ថបទ៖ ស៊ិន សាវ៉េត