ដឹងឲ្យហើយ ទីតាំងជិះរថយន្តក្រុងFree ទៅស្រុកកំណើតក្នុងខេត្តចំនួន៧ មុននិងក្រោយចូលឆ្នាំខ្មែរ
- 2018-04-02 02:39:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងឲ្យហើយ ទីតាំងជិះរថយន្តក្រុងFree ទៅស្រុកកំណើតក្នុងខេត្តចំនួន៧ មុននិងក្រោយចូលឆ្នាំខ្មែរ
ចន្លោះមិនឃើញ
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨នេះ បានបញ្ជាក់អំពីកន្លែងរថយន្តក្រុងចេញដំណើរពីទីតាំងចំនួន ៣ ដែលអាជ្ញាធររាជធានី នឹងរៀបចំជូនប្រជាពលរដ្ឋទៅតាមបណ្តាខេត្តចំនួន៧ ដែលស្ថិតនៅតាមផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ៥ ដូចបង្ហាញខាងក្រោម៖
ទីតាំងទី១៖ នៅមហាវិថី សម្តេចតេជា ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ទល់មុខក្រុមហ៊ុន Mercedes Benz ដោយចូលតាមផ្លូវមុខវត្តចាក់អង្រែក្រោម ចម្ងាយប្រមាណ ៧០០ម៉ែត្រ ឬចូលតាមមហាវិថីសម្តេចតេជោ ហ៊ុន សែន ប្រមាណ ១៥០០ម៉ែត្រ សម្រាប់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ១ ឆ្ពោះទៅខេត្តកណ្តាល ព្រៃវែង និងស្វាយរៀង។
ទីតាំងទី២៖ នៅចំណតសួនឫស្សីកែវ (ទីលានប្រជាធិបតេយ្យថ្មី) ផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ សម្រាប់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៥ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។
ទីតាំងទី៣៖ នៅចំណុចប្រសព្វរវាងផ្លូវជាតិលេខ៤ និងមហាវិថីឈ្នះឈ្នះ (ផ្លូវកប់ស្រូវ) សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ សម្រាប់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៥ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។
គួរបន្ថែមថា រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុងសាធារណៈចំនួន ៦០គ្រឿងមានស្លាកសញ្ញា "រាជធានីភ្នំពេញ" សម្រាប់ឲ្យប្រជាពលរដ្ឋជិះដោយមិនបង់ប្រាក់ ចាប់ពីថ្ងៃទី១២ ដល់ ១៨ ខែមេសា ឆ្នាំ២០១៨៕