ស្ងាត់​ៗ LG V30 មាន​មួយ​ទឹក​លក់​បាត់​

  • 2018-04-04 02:22:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន LG បានប្រកាស​ចេញ​នូវ​ស្មាតហ្វូន​ស្នង​តំណែង V20 គឺ V30 កាល​ពី​ចុង​ខែ សីហា​ ជាមួយ​នឹង​​តម្លៃ ៦៩៩ ដុល្លារ(តម្លៃ​ទីផ្សារ​បរទេស)។

រូបភាព​បីហាង មេគង្គ

V30 ដែល​បំពាក់​អេក្រង់​ OLED ​រូបភាព​ Render បង្ហាញ​ពី​ផ្ទៃ​អេក្រង់​ខាង​មុខ​របស់ V30 ដែល​មាន​ស៊ុម​អេក្រង់​រាង​ស្ដើង​ និង មាន​​ជ្រុង​អេក្រង់​រាង​មូល​មាន​អេក្រង់​ទំហំ​ ៦ អ៊ីញ ដែល​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ QuadHD+ និង​អាច​បន្ថែម MicroSD បាន។

ក្រោយ​ពេល​ប្រកាស​ចេញ​លក់ LG V30 ពុំ​មាន​លេច​លឺ​មាន​ហាង​ទូរសព្ទ​ណា​បាន​នាំ​ចូល​មក​លក់​ទេ​ និង​មិន​មាន​បញ្ជាក់​ពី​តម្លៃ​ច្បាស់​ឡើយ តែ​ពេល​នេះ​មាន​លក់​មួយ​ទឹក​បាត់ ដែល​តម្លៃ​ប្រហែល ៤៨០ ដុល្លារ និង​នៅ​មាន​តែមួយ​ដើម​ប៉ុណ្ណោះ បើ​តាម​ការ​បញ្ជាក់​ពី​ប្រភព​​ហាង​ទូរសព្ទ មេគង្គ។

រូបភាពពីហាង​ មេគង្គ

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

  • Sabay ត្រូវការរើស 5 Corporate Sales Executives ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW

អាន​បន្ត៖

អត្ថបទ៖ ម៉េងងី