SAMSUNG គាំងជាប់កូដមុខអេក្រង់ សាកល្បងដោះដោយដៃ មិនបាច់ប្រើកុំព្យូទ័រក៏បាន
- 2018-04-03 10:30:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
SAMSUNG គាំងជាប់កូដមុខអេក្រង់ សាកល្បងដោះដោយដៃ មិនបាច់ប្រើកុំព្យូទ័រក៏បាន
ចន្លោះមិនឃើញ
អ្នកប្រើប្រាស់ស្មាតហ្វូន SAMSUNG មួយភាគធំក៏ច្រើនជួបបញ្ហាភ្លេចកូដមុខអេក្រង់ឬក្មេងចុចច្រើនដងរហូតដល់ចេញពាក្យ Disable។ បញ្ហានេះតែងកើតមានមិនថាតែលើប្រភេទស្មាតហ្វូន Android ឬ iOS ប៉ុន្តែដំណោះស្រាយរបស់វា មានភាពខុសគ្នាផ្អែកតាមឧបករណ៍នីមួយៗ។
ត្រកូលស្មាតហ្វូន SAMSUNG យើងអាចដោះស្រាយបញ្ហានេះបាន តាមរយៈការ Reset ម៉ាស៊ីន ដោយចូលទៅកាន់មុខងារ Factory Reset ឬ Recovery Mode ដើម្បីដោះផ្តាច់កូដមុខអេក្រង់ ប៉ុន្តែត្រូវចាំទិន្នន័យទាំងអស់នឹងត្រូវបាត់បង់ ហើយក៏ពុំមានវិធី Copy ចេញមកបាននោះដែរ។
+វិធី Wipe Data/Factory Reset លើស្មាតហ្វូន SAMSUNG:
១.បិទម៉ាស៊ីន ដោយចុចប៊ូតុង Power ធម្មតា
២.ពេលម៉ាស៊ីនរលត់ឈឹង សូមចុច Volume Up ឲ្យជាប់ ព្រមគ្នាជាមួយប៊ូតុង Home + Power ដល់ម៉ាស៊ីនញ័រនិងលោត Logo ចេញមក (ករណីខ្លះអាចព្រលែង Power ហើយរក្សាម្រាមដៃលើប៊ូតុងពីរផ្សេងទៀតឲ្យជាប់)
៣.ភ្លាមនោះម៉ាស៊ីននឹងលោតចូលមុខងារ Recovery Mode
៤.ប្រើប៊ូតុង Volume Down ឬ Up ដើម្បីបញ្ជាចុះឡើង រហូតមកដល់ពាក្យ Wipe Data/Factory Reset
៥.ចុចប៊ូតុង Power ដើម្បីជ្រើសយក
៦.បញ្ជាមកក្រោមទៀតរើសយក Yes – delete all user data
៧.បន្ទាប់ពីរួចរាល់ > ថយមកក្រោយរើសយក Reboot System Now
៨.ម៉ាស៊ីននឹងលោតមកជាធម្មតាវិញ ហើយទាមទារឲ្យអ្នកធ្វើការ Activate ដូចពេល Restore ម៉ាស៊ីនថ្មីអ៊ីចឹងដែរ។
#ករណីស្មាតហ្វូនគ្មានប៊ូតុង Home ដើម្បីចូល Recovery Mode សូមចុចប៊ូតុង Bixby ព្រមគ្នានឹង Vol Up + Power ឲ្យជាប់។
-->Sabay ត្រូវការរើស Marketing Consultant។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/j3UhbY
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
រដ្ឋាភិបាលម៉ាឡេស៊ី ព្រមានទុកមុន ហាមក្រុមហ៊ុនតាក់ស៊ី Grab ឡើងថ្លៃឲ្យសោះ
អស់ពាក្យនឹងថ្លែង! ល្បិចគេចពន្ធទូរសព្ទនៅប្រទេសចិនសាហាវដល់ថ្នាក់ហ្នឹង