តួ "Captain America” បង្ហោះ​សារ​គួរ​សោក​សង្រេង​ ដល់​អ្នក​គាំទ្រ​វ័យ​ក្មេង​ម្នាក់​ទើប​តែ​ស្លាប់​

  • 2018-04-05 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ល្បី​ឈ្មោះ Chris Evans ដែល​មនុស្ស​ភាគ​ច្រើន​ស្គាល់​តាម​រយៈ​​លោក​ដើរ​តួ​ជា​តួអង្គ​ Captain America បាន​បង្ហោះ​សារ​ដ៏​សោក​សង្រេង​មួយ​ដល់​ក្រុម​គ្រួសារ​អ្នក​គាំទ្រ​វ័យ​ក្មេង​ម្នាក់ ទើប​តែ​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក​កាល​ពី​ថ្ងៃ​អង្គារ។

តារា​វ័យ​​៣៦​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា "Damon ជា​ក្មេង​ដែល​មាន​កម្លាំង​ ដែល​ខ្ញុំ​គិត​ថា​ខ្ញុំ​មាន​ពេល​ថត​រឿង។ គេ​គឺ​ជា​អ្នក​ក្លាហាន​ដ៏​ពិត​ប្រាកដ​ម្នាក់​ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ចំពោះ​មិត្ត​ភាព​របស់​យើង​ទាំង​ពីរ​រូប​។ សូម​ផ្ញើ​ក្ដី​ស្រលាញ់​ដល់​អ្នក​និង​គ្រួសារ​របស់​អ្នក។"

គូស​បញ្ជាក់​ថា Chris បាន​ជួប​ជាមួយ​​ក្មេង​ប្រុស​រូប​នេះ ​តាម​រយៈ​បណ្ដាញ​សង្គម​ក្រោយ​ដឹង​ថា​គោល​បំណង​របស់​​គេ គឺ​ជួប​ជាមួយ​វីរបុរស​ក្នុង​ក្ដី​ស្រមៃ​​ Captain America។

លោក Brian ដែល​ជា​ឪពុក​បង្កើត​របស់ Damon បាន​ប្រកាស​ព័ត៌មាន​ដ៏​គួរ​ឲ្យ​សោក​ស្ដាយ​ម្សិល​មិញ​នេះ ដោយ​បញ្ជាក់​ថា Damon បាន​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក​ហើយ។ អរគុណ​ចំពោះ​ការ​អធិស្ឋាន​ សេចក្ដី​ស្រលាញ់​និង​គាំទ្រ​ពី​អ្នក​រាល់​គ្នា។

កាល​ពី​ដើម​ឆ្នាំ​នេះ​ដែរ ក្មេង​ប្រុស​នេះ​ក៏​បាន​ជូន​ពរ​លោក Chris Evans ផង​ដែរ​បន្ទាប់​ពី​ដឹង​ថា​លោក​នឹង​បង្ហាញ​ខ្លួន​ក្នុង​រឿង​ល្ខោន​នៅ​ Broadway ដើរ​តួ​ជា​តួអង្គ Lobby Hero៕

ប្រភព៖ People   ប្រែ​សម្រួល៖ ធារ៉ូ