"Jonny English 3" សម្ដែង​ដោយ Mr. Bean គ្រាន់​តែចេញ Trailer ឡូយ​កប់ (វីដេអូ)

  • 2018-04-05 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​បំផុត អ្វី​ដែល​អ្នក​គាំទ្រ​រឿង "Jonny English 3” ទន្ទឹង​រង់ចាំ​នោះ​បាន​មក​ដល់​ហើយ។ វីដេអូ​ខ្លី​នៃ​ខ្សែ​ភាព​យន្ត​ថ្មី​នេះ បាន​ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​នេះ។

ក្នុង​ភាគ​ទី​៣​នៃ​ខ្សែ​ភាពយន្ត "Jonny English” ដែល​ដើរ​តួ​ដោយ​តារា​កំប្លែង​ដ៏​ល្បី​ឈ្មោះ Rowan Atkinson នេះ គឺ​មាន​ចំណង​ជើង​ថា "Jonny English Strikes Again” បាន​រៀបរាប់​ពី​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ដែល​បាន​បង្ហាញ​មុខ​ភ្នាក់ងារ​សម្ងាត់​ទាំង​អស់​ក្នុង​ប្រទេស​អង់គ្លេស លើក​លែង​តែ តួ​អង្គJonny English ម្នាក់​តែ​ប៉ុណ្ណោះ​ដែល​ជា​ក្ដី​សង្ឃឹម​ចុង​ក្រោយ។

កាល​ពី​ដើម​ឆ្នាំ​​នេះ បាន​ឲ្យ​ដឹង​ថា រឿង​ថ្មី​មួយ​នេះ​គ្រោង​​នឹង​ចាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ២០ ខែ​កញ្ញា ឆ្នាំ​២០១៨ ប៉ុន្តែ​អ្វី​ៗ​អាច​នឹង​ត្រូវ​ពន្យារពេល​ដោយ​សារ​តែ​កាល​បរិច្ឆេទ​ថ្មី​បាន​ប្រកាស​ថា​រឿង​នោះ​អាច​នឹង​ត្រូវ​លើក​ទៅ​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១៨ ក្នុង​ចក្រភព​អង់គ្លេស​វិញ៕

ទស្សនា​វីដេអូ​ខ្លី​ខាង​ក្រោម៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម
អត្ថបទថ្មី