Snapchat លេង​មួយ​ក្បាច់​ពេញ​ចិត្ត​អ្នក​ប្រើ iPhone X ស្ដូក

  • 2018-04-06 10:52:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Snapchat ទើប​បាន​បញ្ចេញ​ការ Update សម្រាប់ AR Mask ជា​ពិសេស​តែ​ម្ដង​សម្រាប់​អ្នក​ប្រើ iPhone X។ មុខងារ​របស់ TrueDepth Camera សម្រាប់​ធ្វើ​ការ​បង្កើត​ផ្ទៃ​ផែន​នៃ​មុខ​ជា​លក្ខណៈ 3D ដើម្បី​ដោះ​សោ​ iPhone X នោះ​ ពេល​នេះ​ត្រូវ​បាន​ប្រើ​ក្នុង​កម្មវិធី ​Snapchat ហើយ​ ដែល​វា​ធ្វើ​ឲ្យ AR Mask (របាំង​មុខ​និមិត្ត) មាន​ទម្រង់​សឹង​តែ​ដូច​របស់​ពិត​អីចឹង ពេល​ឆ្លង​កាត់ TrueDepth Camera របស់ iPhone X។

AR Mask នេះ​នឹង​ប្រើប្រាស់ TrueDepth Camera ដូច FaceID ដែរ​ ដោយ​មាន​ការ​បញ្ចាំង​ពន្លឺ Infra ទៅ​លើ​ផ្ទៃ​មុខ​ជាង ៣០ ០០០​ចំណុច ដើម្បី​បង្កើត​ផ្ទៃ​ផែន​នៃ​មុខ ដែល​មាន​មាន​គ្រប់​គន្លាក់​ និង​ផ្នត់​តែ​ម្ដង។ AR Mask នឹង​ដំណើរការ​ទៅ​តាម​ចលនា​គ្រប់​សាច់ដុំ​នៅ​លើ​មុខ​របស់​អ្នក​ដូច Animoji ក្នុង iMessage របស់ Apple ដែរ។ វា​អាច​រីក​រួម​ទៅ​តាម​ការ​សើច​ញញឹម និង​មាន​ការ​ជះ​ពន្លឺ​ និង​ស្រមោល ដូច​កំពុង​ពាក់​របាំង​មុខ​ពិត​។ ដោយ​សារ​តែ​គុណ​សម្បត្តិ​នៃ TrueDepth Camera ផង​ដែរ​នោះ ការ​ចាប់​ប្លង់​មាន​សភាព​ម៉ត់​ល្អ និង​អាច​ព្រាល​ផ្ទៃ​ខាង​ក្រោយ​បាន​ដាច់​ល្អ​ទៀត​ផង។

នេះ​មិន​មែន​ជា​លើក​ដំបូង​ទេ ដែល Snapchat បញ្ចេញ​បច្ចេកវិទ្យា AR ក៏​ល្អ​របស់​ខ្លួន​នៅ​លើ iPhone គ្រាន់​តែ​លើក​នេះ Snapchat បាន​ប្រើប្រាស់​វា​នៅ​លើ iPhone X ដែល​ជា​ទូរសព្ទ​ដៃ​មុន​គេ​លើ​លោក​ ដែល​មាន​បច្ចេកវិទ្យា​ចាប់​ផ្ទៃ​មុខ​ជា​ប្រភេទ 3D។

ចង់​ដឹង​ថា AR Mask របស់​ Snapchat ដូច​ពិត​ខ្លាំង​ប៉ុណ្ណា​នៅ​លើ iPhone X សូម​មើល​រូប​ភាព​ខាង​ក្រោម​ទាំងអស់​គ្នា៖

ចុចអាន៖

ប្រភព៖ theverge   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទថ្មី