ពេល​នេះ​ច្បាស់​ការ​ហើយ តេង លក្ខិណា នឹង​វិល​ចូល​ផលិតកម្ម​វិញ!

  • 2018-04-09 02:47:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​បទ​សន្ទនា​ខ្លី តាម​សារ​អេឡិចត្រូនិក តេង លក្ខិណា បាន​បញ្ជាក់​ថា នាង​នឹង​មិន​ទៅ​ណា​ចោល​សិល្បៈ​ចម្រៀង​ឡើយ ហើយ​ត្រៀម​វិល​មក​ធ្វើ​ជា​តារា​ចម្រៀង​ផលិតកម្ម​វិញ​ឆាប់​ៗ។

នៅ​មុន​ការ​បញ្ជាក់​បែប​នេះ តេង លក្ខិណា ត្រូវ​បាន​ធ្លាយ​ព័ត៌មាន​ថា នាង​បាន​ចាក​ចេញ​ពី​ផលិតកម្ម​ទៅ​ហើយ ជា​ទី​ដែល​នាង​ផ្ញើ​ខ្លួន​ធ្វើ​តារា​ចម្រៀង​អាជីព ក្រោយ​សុខ​ចិត្ត​បោះបង់​អាជីព​ជា​ពិធីការិនី​ទូរទស្សន៍។ ជុំ​វិញ​បញ្ហា​នេះ សាមី​ខ្លួន បាន​ទទួល​ស្គាល់​ថា នាង​ពិត​ជា​បាន​សម្រាក​ពី​ការងារ​ច្រៀង​មែន ក្រោយ​ចប់​កិច្ច​សន្យា​ការងារ។

"ចាស​បង...ខ្ញុំ​បាន​ផុត​កុងត្រា​ជាមួយ​ផលិតកម្ម M ហើយ អីចឹង​ហើយ​ទើប​បាន​សម្រាក​មួយ​រយៈ ដោយ​សារ​រវល់​នឹង​ការងារ​ក្រៅ​សិល្បៈ​ច្រើន"។ អតីត​ពិធី​ការិនី​ទូរទស្សន៍ CTN តេង លក្ខិណា បាន​សម្រេច​ផ្លាស់​ប្ដូរ ១៨០ដឺក្រេ​ពី​អាជីព​ជា​អ្នក​និយាយ ទៅ​ជា​តារា​ចម្រៀង​ក្នុង​ផលិត​កម្ម M នា​អំឡុង​ឆ្នាំ ២០១៥។

មួយ​ឆ្នាំ​ក្រោយ​មក ក៏​មាន​ដំណឹង​ថា នាង​បាន​ចាក​ចេញ​ពី​ផលិតកម្ម​ទៅ​ហើយ ដូច​នឹងអ្វី​សាមី​ខ្លួន​ទទួល​ស្គាល់​ពី​ខាង​លើ។ យ៉ាង​នេះ​ក៏​ដោយ ស្រី​ស្អាត​រូប​នេះ បញ្ជាក់​ទៀត​ថា បើ​ទោះ​ជា​អាជីព​ថ្មី មិន​ហុច​ផ្លែ​ផ្កា​ដុំ​កំភួន ក៏​នាង​មិន​បោះបង់​ចោល​រហូត​ដែរ ក្នុង​នោះ លក្ខិណា បង្ហើប​ថា គ្រោង​នឹង​វិល​វិញ​ហើយ។ "ខ្ញុំ​ជិត​នឹង​ចូល​វិញ​ហើយ នឹង​ត្រៀម​ចូល​ក្នុង​ផលិតកម្ម​មួយ​បង!"

បែប​នេះ​ក្ដី​ម្ចាស់​បទ "សុំ​ឈឺ​មួយ​ថ្ងៃ​បាន​ហើយ” មិន​បាន​បញ្ចេញ​ឈ្មោះ​ផ្លូវ​ការ​ផលិតកម្ម​ដែល​នឹង​ព្រលយ​ថា​នឹង​ចូល​រួម​នោះ​ទេ។ ក្រៅ​ពី​នេះ កាល​បរិច្ឆេទ​ពេល​ណា​ឲ្យ​ប្រាកដ ក៏​អត់​ដែរ ដោយ​នាង​អះអាង​ថា សុំ​លាក់​ទុក​សិន។ "ខ្ញុំ​សុំ​លាក់​សិន​បង តែ​នឹង​ឆាប់​ៗ​នេះ...!”។

idol ជិត​ត្រឡប់​មក​បំពេ​អារម្មណ៍​វិញ​ហើយ...អីចឹង​ទាយ​មើល​ថា នាង​នឹង​ចូល​ទៅ​ផលិតកម្ម​មួយ​ណា?

រូបភាព៖ IG លក្ខិណា

អត្ថបទ៖ ទារិកា