ត្បិតកម្មវិធីលើ MacOS ដំណើរការស្រួល តែក៏មានពេលគាំង ដែលត្រូវបង្ខំចិត្តបិទទាំងបង្ខំ។
ការបិទកម្មវិធីដែលគាំង មានវិធីសាស្ត្រច្រើនដែលអាចធ្វើបាន៖
វិធីទីមួយ៖ ប្រើ Finder
- អ្នកចុចលើ icon Apple នៅជ្រុងឆ្វេងខាងលើនៃអេក្រង់ > ជ្រើសរើស Force Quit ពីក្នុងបញ្ជី។
- នេះនឹងបង្ហាញ Task Manager មួយមានកម្មវិធីដែលបានបើក។
- ជ្រើសរើសកម្មវិធីណាមួយ > ចុចលើ Force Quit នៅផ្នែកខាងក្រោម។
វិធីទីពីរ៖ ប្រើ Keyboard shortcuts
- ចុច Command + Q លើ Keyboard។
- នេះនឹងបង្ហាញ Task manager មួយ ដូចខាងលើដែរ។
- ជ្រើសរើសកម្មវិធីមានបញ្ហា > ចុច Force Quit។
វិធីទីបី៖ ប្រើ Option Key
- ចុច Mouse ស្ដាំលើកម្មវិធីស្ថិតនៅលើ Dock ដែលមានបញ្ហា។
- ចុច Option Key ឲ្យជាប់ អ្នកនឹងឃើញជម្រើស Quit នឹងប្ដូរទៅជា Force Quit ហើយចុចដើម្បីដំណើរការ។
វិធីទីបួន៖ ប្រើ Activity Monitor
- អ្នកបើកកម្មវិធី Activity Monitor ដោយចុចលើ Spotlight icon ជារូបកែវពង្រីកនៅជ្រុងស្ដាំខាងលើនៃអេក្រង់ > វាយបញ្ចូល Activity Monitor ក្នុងប្រអប់ រួចចុច Enter ដើម្បីដំណើរការ។
- អ្នកនឹងឃើញផ្ទាំងមួយបង្ហាញរាល់កម្មវិធីដំណើរការ ជ្រើសរើសកម្មវិធីណាមួយ > ចុចលើប៊ូតុងសញ្ញាខ្វែងនៅជ្រុងឆ្វេងខាងលើ។
បើមិនដំណើរការ អ្នកគួររក្សាទុកកម្មវិធីផ្សេងៗក្នុងម៉ាស៊ីន ហើយបិទបើក iMac ឬ MacBook។
វិធីទីប្រាំ៖ ប្រើ Command Terminal
- បើក Folder Application អូសចុះក្រោមចុចបើកកញ្ចប់ Utilities > បើកដំណើរការ Terminal។
- លើផ្ទាំង Terminal វាយបញ្ចូលពាក្យ top រួចចុច Enter។
- ផ្ទាំង Terminal នឹងបង្ហាញរាល់កម្មវិធីកំពុងដំណើរការ រួមជាមួយព័ត៌មានប្រើប្រាស់ CPU និង RAM។ អ្នកគួរផ្ដោតលើ Column ឈ្មោះ PID និង COMMAND។
- បើអ្នកសម្គាល់ឃើញកម្មវិធីអ្នកចង់បិទក្នុង Column COMMAND កត់ចំណាំលេខ PID ឲ្យបានច្បាស់នៅខាងមុខទុក។ បិទបើកកម្មវិធី Terminal រួចវាយបញ្ចូលពាក្យ kill ជាមួយលេខ PID ឧទាហរណ៍ kill 12345 បន្ទាប់មកចុច Enter៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ
ប្រភព៖
DigitalTrends
ប្រែសម្រួល៖ ប៊ុនធឿន