ប្ដីសាន់ឆាយចេញមុខបញ្ជាក់ពីព័ត៌មាន​ប្រពន្ធមាន​ផ្ទៃពោះមែន ឬអត់ហើយ

  • 2018-04-12 02:02:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​មាន​ចម្ងល់​អស់​រយៈ​ពេល​ជាយូរ​ ពេល​នេះ​ការពិត​ត្រូវ​បាន​បង្ហាញ​ហើយ​ទាក់ទង​នឹង​ ការ​មាន​ទម្ងន់​របស់​អតីត​តួស្រី​ សាន់ឆាយ Barbie Hsu។

កាល​ពី​ថ្ងៃ​ទី​ ១១ ខែមេសា ឆ្នាំ​​២០១៨ ស្វាមី​របស់​តារា​ស្រី​ វ័យ​៤១​ឆ្នាំ​ លោក​ Wang Xiaofei បាន​ប្រកាស​ជា​ឱឡារិក​ ភរិយា​របស់​ខ្លួន​កំពុង​មាន​ទម្ងន់​កូន​ទី​ ៣។ មក​ទល់​ពេល​នេះ​ កូន​ដែល​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​នេះ​ មាន​ជីវិត​ ៧សប្ដាហ៍។ ដោយសារ​ទើប​តែ​ថ្មីៗ ដូចនេះ​ពិបាក​ក្នុង​ការ​កំណត់ថា​ជាកូន​ប្រុស​ ឬស្រី​ណាស់។ ចំពោះ​លោក​ សុខភាព​របស់​ប្រពន្ធ​អំឡុង​ពេល​នេះ​ ពិត​ជា​មាន​សារសំខាន់​បំផុត។

បើ​រម្លឹក​ទៅ​កាល​ពី​ខែ​មុន​ ក៏​មាន​រឿង​គួរ​ភ្ញាក់​ផ្អើល​ដែរ​ ដោយ​ Barbie បាន​ដួល​សន្លប់​ដោយសារ​សុខភាព​ខ្សោយ​ ពិសេស​ស្រប​ពេល​ខ្លួន​កំពុង​ពពោះ។ ប្រការ​នេះ​ហើយ​ទើប​ ស្វាមី​របស់​នាង​មាន​ការ​ព្រួយបារម្ភ​ ព្រោះ​នាង​មាន​អាយុ ៤១​ឆ្នាំ​ហើយ​ ដូចនេះ​សុខភាព​ក៏​មិន​សូវ​ជា​រឹង​មាំដូច​កាល​ពីមុន​ដែរ តែ​យ៉ាង​លោក​នឹង​ព្យាយាម​មើល​ថែ​ប្រពន្ធ​ឲ្យ​បាន​ល្អ​៕

ប្រភព៖ ent.sina   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម