មាន​ Adapter នេះ​ ឡេន​ប្រភេទ​ណា​ក៏​អាច​ភ្ជាប់​ជា​មួយ​ទូរសព្ទ​បាន​ដែរ

  • 2018-04-12 02:59:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​​ចិន​មួយ​ឈ្មោះ​ Cinematic International Company Limited បាន​បង្កើត​​នូវ​ Adapter ដ៏​ពិសេស​មួយ​ដែល​អាច​ឲ្យ​អ្នក​យក​ឡេន​ស្ទើរ​គ្រប់​ប្រភេទ​ ​មក​ប្រើ​ជា​មួយ​នឹង​ទូរសព្ទ​បាន។ វីដេអូ​ខាង​ក្រោម​នេះ​មាន​បង្ហាញ​​​ត្រួសៗ អំពី​ Adapter ​នេះ ៖

​Cinematic International Company Limited ជា​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ Shenzhen ប្រទេស​​ចិន​ ដែល​សិក្សា​លើ​ការ​ផលិត​ឧបករណ៍​​ថត​រូប​​នៅ​រោងចក្រ​របស់​ខ្លួន​រយៈពេល​រាប់​ឆ្នាំ​មក​ហើយ។ Adapter ថ្មី​របស់​ក្រុមហ៊ុន​នេះ​ ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​កម្មវិធី​ NAB ឆ្នាំ​ ២០១៨ នា​ទីក្រុង​ Las Vegas ដែល​ទាក់​ចិត្ត​អ្នក​ថត​រូប​យ៉ាង​ខ្លាំង។

ក្រុមហ៊ុន​ខាង​លើ​លើក​ឡើង​ថា​ Adapter នេះ​អាច​ប្រើ​ជា​មួយ​​ឡេន​ជា​ច្រើន​ប្រភេទ​ រួម​មាន​ Canon EF, Nikon F និង Sony E ជា​ដើម។ មិន​ទាន់​មាន​ដំណឹង​អំពី​តម្លៃ​ និង​កាល​បរិច្ឆេទ​ចេញ​លក់​នៅ​ឡើយ​ទេ៕

ចុចអាន៖

ប្រភព៖ petapixel   ប្រែ​សម្រួល៖ សុខហេង