MacOS ចេញតម្រុយ​ចង់​បិទ​កម្មវិធី 32bit

  • 2018-04-18 04:52:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកប្រើប្រាស់ MacOS ជំនាន់​ចុង​ក្រោយ អាច​នឹង​ឃើញ​ផ្ទាំង​ឲ្យ​ដំណឹង (Notification) ថ្មី​មួយ​ ពេល​បើក​កម្មវិធី​​ម្តងៗ​។ផ្ទាំង​ថ្មី​បង្ហាញ​ថា​ កម្មវិធី​​មិនផ្អែក​លើ​បច្ចេកវិទ្យា 64-bit អនាគត​នឹង​មិន​អាច​ដំណើរការ​បាន​លើ ​MacOS​ នោះ​ទេ។

រាល់ Mac ថ្មីៗ​បង្កើត​ជាមួយ Processor 64-bit ជួយ​ជំរុញ​ល្បឿន​ ហើយ​កម្មវិធី​ប្រភេទ​64-bit អាច​ចូល​ប្រើ Memory កាន់​តែ​ច្រើន ហើយ​ក៏​នឹង​ជួយ​ឲ្យ​ប្រព័ន្ធ​ដំណើរការ​លឿន​។ 

បច្ចេកវិទ្យា​ថ្មី​បំផុត​របស់ Apple ដូចជា Metal graphics acceleration អាច​ឲ្យ CPU និង GPU សហការ​គ្នា​ជួយ​ល្បឿនប្រើប្រាស់ (Graphic និង Gaming performance) ​បាន​សម្រាប់​តែ​​កម្មវិធី​ប្រភេទ 64-bit ប៉ុណ្ណោះ។  

បច្ចុប្បន្ន អ្នក​​ប្រើប្រាស់​នៅ​​តែ​អាច​បន្ត​ប្រើ​កម្មវិធី​ប្រភេទ 32-bit តែ​ថ្ងៃ​ខាង​មុខអាច​ដំណើរការ​តែ​​ជាមួយ​កម្មវិធី​ប្រភេទ 64-bit។ 

យ៉ាងណាមិញ​ បើ​​អ្នកទទួល​បាន Notification នេះ អាច​ទាក់ទង​ទៅ​កាន់ Developer សាក​សួរ​ពេល​ណា​មាន​កម្មវិធី​ប្រភេទ 64-bit។ តែ​បើ​មិន​មាន​គម្រោង​ប្ដូរ​នោះ​ទេ ប្រហែល​ត្រូវ​គិត​គូរ​កម្មវិធី​ផ្សេង​។

វិធី​ងាយស្រួល អាច​មើល​ក្នុង MacOS ដោយ​បើក Apple menu > ជ្រើសរើស About This Mac > ចុច​លើ System Report > នៅ​លើ​លទ្ធផល​ អូស​ចុះ​ក្រោម​ត្រង់ Software > ចុច​លើ Applications > ជ្រើសរើស​កម្មវិធី​​ណា​មួយ > ពិនិត្យ​មើល​ត្រង់ 64-bit (Intel) ដែល​មាន​ពាក្យ Yes (64-bit) ឬក៏ No (32-bit)៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ ប៊ុនធឿន