គន្លឹះ​ទាំង​ ៧ យ៉ាង អ្នក​ប្រើប្រាស់ Mac ភាគ​ច្រើន​មិន​បាន​ដឹង (មាន​វីដេអូ)

  • 2018-04-18 09:40:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើប្រាស់​កុំព្យូទ័រ​គ្រប់​ប្រភេទ​របស់ Apple ភាគ​ច្រើន​មាន​ការ​ពេញ​ចិត្ត​ជាមួយ​ដំណើរ​ការ​ដ៏​ល្អរវាង Hardware និង Software ជា​ពិសេស​គឺ Gesture ដែល​អាច​ប្រើប្រាស់​លើ Trackpad ឬ​ក៏ Magic mouse ដែល​ធ្វើ​ឲ្យ​បទពិសោធន៍​របស់​អ្នក​ប្រើប្រាស់ Mac មាន​ប្រៀប​ជាង Trackpad និង​ mouse ធម្មតា។

ក្រៅ​ពី​ការ​ប្រើប្រាស់​ដ៏​សម្បូរ​បែប នៅ​មាន​គន្លឹះ ៧ យ៉ាង​ទៀត​ ដែល​អ្នក​ប្រើប្រាស់ Mac OS គ្រប់​រូប​គួរ​ដឹង​ ព្រោះ​វា​ពិត​ជា​មាន​អត្ថប្រយោជន៍ និង​ជួយ​សន្សំ​ពេល​វេលា​បាន​ច្រើន។ គន្លឹះ​ទាំង ៧ នោះ​មាន​ដូច​ជា៖

១. Universal Copy Paste

បើ​អ្នក​ប្រើ iCloud ទាំង​នៅ​លើ Mac និង iPhone អាច​ធ្វើ​ការ copy and paste នៅ​លើ​ឧបករណ៍​ទាំង​នោះ​តែ​ម្ដង អាច​ copy លើ iPhone ហើយ paste លើ Mac ​ទៅ​វិញ​ទៅ​មក​។

២. កែ​សម្រួល Menu Bar

បើ​​ចង់​ប្ដូរ​ទីតាំង icon នៅ​លើ Menu bar គ្រាន់​តែ​ចុច​ប៊ូតុង Command ឲ្យ​ជាប់ ហើយ​យក​ cursor របស់ mouse ឬ trackpad ទៅ​ទាញ​ទៅ​ជា​ការ​ស្រេច។

៣. បង្កើត​អត្ថបទ

គ្រាន់​តែ​ទាញ​យក​អត្ថបទ​ណា ដែល​ចង់​បាន​ទៅ​ដាក់​លើ​ Desktop នោះ​ MacOS នឹង​បង្កើត​ជា Plain Text file មួយ ដែល​មាន​អត្ថបទ​នោះ​នៅ​ខាង​ក្នុង​រួច​ជា​ស្រេច។

៤. ចែក​អេក្រង់

មុខ​ងារ​នេះ​គឺ​ដូច​ការ​ចែក​អេក្រង់​នៅ​លើ iPad ដែរ ដោយ​គ្រាន់​តែ​អ្នក​យក Cursor ទៅ​ចុច​ឲ្យ​ជាប់​លើ​ប៊ូតុង​ពណ៌​បៃតង ផ្នែក​ខាង​ឆ្វេង​ដៃលើ​បំផុត។

៥. Emoji

អ្នក​តែងតែ​ copy paste រូប Emoji ពី​អ៊ីនធឺណិតមក​ពេល​ចង់​ប្រើ​ប្រាស់​វា​មែន​ទេ? នៅ​ពេល​ដែល​ចង់​ប្រើ​លើក​ក្រោយ​គ្រាន់​តែ​ចុច​ប៊ូតុង Command + Control + Space Bar នោះ Emoji នឹង​ចេញ​មក​ហើយ។

៦. Picture-in-Picture

ពេល​ប្រើប្រាស់ Safari ហើយ​ចង់​ទាញ​វីដេអូ​ ដែល​កំពុង​ទស្សនា​មក​លើ​អេក្រង់​ផ្ទាល់​តែ​ម្ដង អ្នក​គ្រាន់​តែ​ចុច mouse ស្ដាំ ២ ដង ឲ្យ​ឃើញ​ពាក្យ​ថា "Enter Picture in Picture” នោះ​វីដេអូ​ នឹង​អណ្ដែត​លើ​ផ្ទៃ​អេក្រង់​ឡើង​តែ​ម្ដង។ បើ​គ្មាន​ "Enter Picture in Picture" ទេ​នោះ អ្នក​អាច​ចុច​ប៊ូតុង Control ឲ្យ​ជាប់ ហើយ​ Double click លើ​វីដេអូ​នោះ​តែ​ម្ដង។

៧. ការ​បញ្ចូល​ហត្ថលេខា

ពេល​បើក​ឯកសារ​ PDF ហើយ​ចង់​បញ្ចូល​ហត្ថលេខា​របស់​ខ្លួន​នោះ ចំពោះ​អ្នក​ប្រើ Macbook និង​អ្នក​ដែល​មាន​ប្រើ Magic Trackpad សម្រាប់ iMac ឬ Mac Pro ជាដើម អាច​បើក​កម្ម​វិធី Preview បន្ទាប់​មក​ចុច​ប៊ូតុង Mark Up ហើយ​ជ្រើស​យក Sign សម្រាប់​ស៊ីញ៉េ​លើ Trackpad ផ្ទាល់​តែ​ម្ដង។

នេះ​ជា​វីដេអូ​បង្ហាញ​ពី​ការ​ប្រើប្រាស់​គន្លឹះ​នេះ​ទាំង​ស្រុង៖

ចុចអាន៖

ប្រភព៖ macrumors   ប្រែ​សម្រួល៖ ផាត សុវត្ថិ