មិន​ធម្មតា​ពេល​ដឹង​ប្រវត្តិ និង​ឈ្មោះ​ដំរី​ចុងក្រោយ ៤ក្បាល​នៅរតនគិរី

  • 2018-04-19 08:48:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ការ​ខូចខាត​ជម្រក​ធម្មជាតិ​​​ និង​ការ​បរបាញ់​ខុសច្បាប់​ សត្វ​ដំរី​នៅ​ក្នុង​ខេត្ត​រតនគិរី​ បាន​បាត់បង់​ស្ទើរ​ទាំងស្រុង។ បច្ចុប្បន្ន​នេះ មានតែ​សត្វ​ដំរី​ចំនួន​ ៤ក្បាល​ចុងក្រោយ​ប៉ុណ្ណោះ​ ដែល​បាន​ជួយសង្គ្រោះ​ដោយ​សមាគម​អភិរក្ស​មួយ ​ក្រោម​ការ​សព្វ​ព្រះទ័យ ​និង​គាំទ្រ​ ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ​ នរោត្តម​សីហ មុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

លោកស្រី ខៃ​ ចិន្ដា​ ប្រធាន​សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃរាវត្តា ពេលចូលគាល់​ព្រះមហាក្សត្រ​កន្លងមក

លោកស្រី ខៃ​ ចិន្ដា​ ប្រធាន​សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃរាវត្តា ​ប្រាប់​ឲ្យដឹង​ថា៖ សត្វ​ដំរី​ទាំង៤​ក្បាល​នោះ​ត្រូវ​បាន​សមាគម​លោកស្រី​ជួយ​សង្គ្រោះ​ទាន់​ពេល​ និង​បាន​យក​មក​អភិរក្ស​ដោយ​ការ ​យកចិត្តទុកដាក់​ខ្ពស់​ ​រហូត​រស់​ដល់​សព្វថ្ងៃ​នេះ។ ដំរីទាំង៤ មានឈ្មោះ​ និង​ប្រវត្តិ​សង្ខេប​ដូច​ខាងក្រោម​នេះ៖

១.ដំរី​ឈ្មោល Bokvaមហិមា

Bokva ​គឺជា​ដំរី​ឈ្មោល​ក្នុងស្រុក​ដ៏ ធំ​បំផុត​ នៅ​ប្រទេស​កម្ពុជា​ ដែល​បាន​ចាប់កើត​នៅ​ ឆ្នាំ១៩៨០ ។ ម្ដាយ​របស់​Bokvaត្រូវ បាន​គេ​ចាប់ខ្លួន​នៅ​ចំណុច​ទន្លេ ​សាដាអេ​ ក្នុងអំឡុងពេល Bokva អាយុ​បាន ៣ឆ្នាំ។ បន្ទាប់មក​ Bokva ត្រូវ​បាន​លាក់ខ្លួន​ ដោយ​ម្ចាស់​វា​ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ចាក​ឆ្ងាយ​ពី ក្រុម​អ្នក​ប្រមាញ់​ខុសច្បាប់​ចំពោះ​សត្វ​ដំរី។ Bokva​ ត្រូវបានគេលក់ចេញពីគ្រួសារ១​ ដែល​មិន​ចង់​ថែរក្សា​វា​ នៅ​ក្រោយ​មរណភាព​របស់​ម្ចាស់​ដើម។

ដំរី​ឈ្មោល Bokva មហិមា

២. ដំរី​ញី ​Ikeo ដ៏​ស្រស់​ស្អាត

Ikeo​ មាន​អាយុ​ ៣៤ឆ្នាំ​ បាន​កើត​នៅ​ក្នុង ឆ្នាំ ១៩៨២។​ នៅ​អាយុ​ពីរ​ឆ្នាំ​ Ikeo ត្រូវ​បាន​លាក់ខ្លួន​នៅ​ក្នុង​ព្រៃ ​ដោយ​ម្ចាស់​របស់​វា។ នៅ​ពេលIkeo មាន​​អាយុ ៧​ មេ​របស់​វា ត្រូវ​បាន​គេ​បាញ់សម្លាប់​ ដោយ​ក្រុម​ទាហាន​វៀតណាម ​ដើម្បី​ការពារ​ខ្លួន។ បន្ទាប់មក​ ម្ចាស់​របស់​Ikeo​​ បាន​សម្រេចចិត្ត​ប្រគល់​វា​ទៅ​ឱ្យ​ក្រុម​អភិរក្ស ​ដើម្បី​ការពារ​ជីវិត​ ខណៈ​មាន​ការ​ប្រមាញ់​ខុសច្បាប់​ និង ​ការរុករាន​ព្រៃ​ជម្រក​សត្វ​ ចេះ​តែ​បន្ត កើតមាន។

ដំរី​ញី ​Ikeo

៣.ដំរី​ឈ្មោលKamsen

មាន​អាយុ ៤០ឆ្នាំ។ Kamsen​ ត្រូវ​បាន​គេ​ទិញ​ ពី​បុរស​ម្នាក់​ ដែល​ជា​ម្ចាស់​របស់​វា​ ដើម្បី​បញ្ចៀស​ពី​គ្រោះថ្នាក់​ដល់​ជីវិត។ ក្រុម​អភិរក្ស​បាន​ចិញ្ចឹម​ និង​ថែរក្សា​ Kamsenរហូត​មាន វ័យ​ចំណាស់​ដូចសព្វថ្ងៃ។

ដំរី​ឈ្មោលKamsen

៤.ដំរី បាកម៉ៃ​ អព្ភូតហេតុ

មាន​អាយុ ៣២ឆ្នាំ​ ដែល​អាច​ចាត់ ចូល​ជា​ក្រុម​ពូជសត្វ​ដំរី​ដ៏ ល្បីល្បាញ​បំផុត​ នៅ​ក្នុង​ប្រទេស​កម្ពុជា។

តាម​ឯកសារ​ ពី​សមាគម​អភិរក្ស​ដំរី​ខ្មែរ​ ខាងលើ​បង្ហាញ​ថា៖ បច្ចុប្បន្ន​នេះ​ ប្រទេស​កម្ពុជា​ នៅ​សេសសល់​សត្វ​ដំរី​ស្រុក​ ៧០ក្បាល​ និង​ដំរី​ព្រៃ​ប្រមាណ​ ២០០ក្បាល​ តែប៉ុណ្ណោះ។ ប៉ុន្តែ​បើ​ធៀប​តួលេខនេះ ​គឺ​មាន​ចំនួន​តិច​ជាង​ឆ្ងាយ​ ពី​នៅ​សម័យ​​​​អាណាចក្រ​អង្គរ​ គឺ​មាន​សត្វ​ដំរី​ ចំនួន​ដល់ទៅ​ ជាង​ ២សែន​ក្បាល​។

ដើម្បី​ចូលរួម​អភិរក្ស​សត្វ​ដំរី​ វប្បធម៌​ និង​បរិស្ថាន​នៅ​កម្ពុជា​ សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃរាវត្តា​នឹង មាន​រៀបចំ​កម្មវិធី​ រាត្រី​ស្រមោល​ ស​ សប្បុរសធម៌​មួយ ​ដែល នឹង​ប្រព្រឹត្តទៅ​ នៅថ្ងៃទី២៧​ ខែ មេសា​ ឆ្នាំ២០១៨​ ខាងមុខនេះ​ នៅ​ក្នុង​បរិវេណ​ស្ថានទូត​បារាំង​ ប្រចាំ​ប្រទេស​កម្ពុជា៕

ចុចអាន៖

អត្ថបទ៖ ពៅ រក្សា

រូបថត៖ ផ្ដល់ឲ្យ