Jennifer Lopez ជាប់​ឈ្មោះ​ក្នុង​បញ្ជី​មនុស្ស​មាន​ឥទ្ធិពល​បំផុត​ទាំង​១០០

  • 2018-04-20 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jennifer Lopez គឺ​ជា​តារា​ម្នាក់​ដែល​អាច​ធ្វើ​រឿង​គ្រប់យ៉ាង​មិន​ថា ជា​ក្នុង​វិស័យ​តន្ត្រី ច្រៀង​រាំ​ឬ​ភាពយន្ត​ និង​តារា​សម្ដែង​នៅ​លើ​រឿង​ភាគ​ទូរទស្សន៍​ជា​ដើម​ ហើយ​នាង​បាន​ប្រឡូក​ក្នុង​វិស័យ​នេះ​ជាង​ ៣០​ឆ្នាំ​ហើយ។

ដូច្នេះ​វា​មិន​មែន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ទេ​ដែល តារា​វ័យ​៤៨​ឆ្នាំ​រូប​នេះ​បាន​ជាប់​ឈ្មោះ​ជា​បុគ្គល​ដែល​មាន​ឥទ្ធិពល​បំផុត​ក្នុង​ពិភពលោក​ទាំង​១០០ របស់​ទស្សនាវដ្ដី​ TIMEព្រម​ទាំង​បាន​ក្លាយ​ជា​តារា​ដាក់​រូប​លើ​ក្រប​ទស្សនាវដ្ដី​ទៀត​ផង។

ចំពោះ​ទស្សនាវដ្ដី TIME នេះ​ដែរ​ក៏​មាន​ក្រប​មុខ​ផ្សេងៗ​ទៀត​ផង​ដែរ​សរុប​ទាំង​អស់​ ៦ ដែល​មាន​រូប​របស់​តារា​ៗ​ដូច​ជា Nicole Kidman, Roger Federer, Tarana Burke, Satya Nadella, និង Tiffany Haddish។

ចំពោះ​លទ្ធផល​របស់​ការ​ងារ​ក្នុង​វិស័យ​សិល្បៈ​របស់​នាង​គឺ​ពិត​ជា​អស្ចារ្យ​ខ្លាំង ដោយ​ក្លាយ​ជា​តារា​សម្ដែង​សញ្ជាតិ​ឡាតាំង​ អាច​រក​ចំណូល​បាន​ដល់​ទៅ​១​លាន​ដុល្លារ​សម្រាប់​ការ​សម្ដែង​ក្នុង​ភាពយន្ត​មួយ​ ហើយ​ក៏​ជា​តារា​ស្រី​មួយ​រូប​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ទាំង​អាល់ប៊ុម​និង​ភាពយន្ត​ក្នុង​សប្ដាហ៍​​ជាមួយ​គ្នា។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នាង​ក៏​ជា​ម្ដាយ​មួយ​រូប អ្នក​ជំនួញ​ អ្នក​ឌីហ្សាញ​ និង​ជា​តារា​ដែល​មាន​សម្រស់​ស្រស់​ស្អាត​មិន​ធម្មតា​ ព្រម​ទាំង​ជា​ផលិតករ​ជាដើម​។

គូស​បញ្ជាក់​ដែរ​ថា​ នៅ​ក្នុង​តារាង​នេះ​មាន​ដាក់​បញ្ចូល​នូវ​មនុស្ស​មាន​ឥទ្ធិពល​ទាំង​១០០ នាក់​ដែល​រាប់​បញ្ចូល​ដូច​ជា ផលិតករ​ Steven Spielberg លោក​ Donald Trump តារា​ចម្រៀង​រ៉េប Cardi B ជា​ដើម៕

អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ