LG ចេញ​កំពូល​ទូរសព្ទ​ជំនាន់ក្រោយ លើក​នេះដាក់​ឈ្មោះ​ឡូយ​កប់

  • 2018-04-24 02:47:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​ឧបករណ៍​អេឡិចត្រូនិក​ដ៏​ធំ​របស់​កូរ៉េ​ខាង​ត្បូង LG នឹង​បញ្ចេញ​កំពូល​ Smartphone ស៊េរី G ដោយ​លើក​នេះ​មាន​ឈ្មោះ​រាង​ប្លែក​បន្តិច​។ LG G7 ThinQ ដែល ThinQ ជា​ឈ្មោះ AI ដែល​បង្កើត​ឡើង​ដោយ LG ផ្ទាល់​តែ​ម្តង។

ប៉ុន្មាន​ថ្ងៃ​មុន​នេះ មាន​រូប​ភាព Render លេច​ចេញ​ពី​បណ្ដាញ​សង្គម Twitter របស់​អ្នក​បញ្ចេញ​រូបភាព​លេច​ធ្លាយ​របស់​ smartphone លោក Evan Blass ដែល​បង្ហាញ​ពី​រូប​រាង​មុខ ក្រោយ ឆ្វេង ស្ដាំ​ លើ​ ក្រោម របស់​ទូរសព្ទ​ហៀប​នឹង​ចេញ​នេះ​ខ្ទេច​ខ្ទី​គ្មាន​សល់។

បើ​តាម​រូប​ភាព​ដែល​យើង​ឃើញ​នោះ គេ​ប្រាកដ​ជា​ដឹង​ពី​លក្ខណៈ​សម្បត្តិ​ដែល​រៀប​រាប់​ខាង​ក្រោម​នេះ​ហើយ​ដូចជា៖

  • ក្បាលឆក ៖ គេ​សង្កេត​ឃើញ​ថា អេក្រង់​របស់ LG លាត​សន្ធឹង​ជិត​ពេញ​ផ្ទៃ​អេក្រង់​ហើយ បូក​រួម​ជាមួយ​នឹង​ក្បាល​ឆក​មួយ​ដុំ​សម្រាប់​បំពាក់​កាមេរ៉ា​មុខ រន្ធ​បញ្ចេញ​សំឡេង និង សេនស័រ​ផ្សេងៗ។ ក្បាល​ឆក​នេះ​ពិត​ជា​ពេញ​និយម​ខ្លាំង​មែន​ទែន សម្រាប់​ទូរសព្ទ​នានា​ពី​ពេល​បច្ចុប្បន្ន​ ជា​ពិសេស​បន្ទាប់​ពី iPhone X បាន​បង្ហាញ​ខ្លួន​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន។ យ៉ាងណាមិញ ប្រព័ន្ធ​ប្រតិបត្តិ​ការ Android​ P ក៏​មាន​មុខ​ងារ​លុប​បំបាត់​ឆក​នេះ​ដែរ ដែល​មាន​ស្រាប់​ដូច​ជា​នៅ​លើ P20 Pro របស់ Huawei ជាដើម តែ​គេ​មិន​ដឹង​ថា LG G7 ThinQ នេះ​នឹង​មាន​មុខងារ​លុប​បំបាត់​ស្នាម​ឆក​នេះ​ឬ​ក៏​អត់​ទេ។

  • ប៊ូតុង Google Assistant ដាច់​តែ​ឯង​មួយ ៖ ប៊ូតុង​នេះ​នឹង​ស្ថិត​នៅ​ដាច់​ដោយ​ឡែក​តែ​ម្ដង​ ស្រដៀង​នឹង​ប៊ូតុង Bixby របស់ Samsung Galaxy ដែរ។ វា​អាច​ស្ថិត​នៅ​ផ្នែក​ខាង​ឆ្វេង ក្រោម​ប៊ូតុង​បន្ថែម បន្ថយ​សំឡេង ព្រោះ​ប៊ូតុង​មួយ​គ្រាប់​ផ្នែក​ខាង​ស្ដាំ​នោះ​អាច​ជា​ប៊ូតុង​ចាក់​សោ និង​បិទ​បើក​ម៉ាស៊ីន​ច្រើន​ជាង។

  • រន្ធ​កាស 3.5mm ៖ បើ​នេះ​ជា​ការ​ពិត​មែន​នោះ ក្រុមហ៊ុន LG នឹង​ទាក់​ចិត្ត​អតិថិជន​បាន​ច្រើន​ហើយ ពី​ព្រោះ​កាស​ជា​ច្រើន​របស់​ពួក​គេ​ ដែល​ប្រើ​រន្ធ​ទូទៅ 3.5mm នឹង​នៅ​តែ​ប្រើប្រាស់​បាន​លើ​ Smartphone នេះ។ ក្រៅ​ពី​នេះ គេ​ក៏​ឃើញ​រន្ធ​សាក​ថ្ម USB-C ដែល​អាច​សាក​ថ្ម​ និង​បញ្ជូន​ទិន្នន័យ​បាន​លឿន​ខ្លាំង​ ព្រម​ទាំង​រន្ធ​បញ្ចេញ​សំឡេង​មួយ​ផង​ដែរ។

  • ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​ផ្នែក​ខាង​ក្រោយ ៖ តាម​រូប​ភាព Render នេះ យើង​ក៏​បាន​ឃើញ​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​ស្ថិត​នៅ​ផ្នែក​ខាង​ក្រោយ​ផង​ដែរ។ មើល​តាម​ទី​តាំង​នោះ ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ដោះ​សោ​ មិន​ឲ្យ​អ្នក​ប្រើ​ច្រឡំ​ដៃ​វាស​ម្រាម​ដៃ​លើ​កញ្ចក់​កាមេរ៉ា​ភ្លោះ​នោះ​ឡើយ ព្រោះ​វា​ស្ថិត​នៅ​រាង​ក្រោម​ឆ្ងាយ​និង​មាន​រាង​ជា​រង្វង់​ទៀត ងាយ​ស្រួល​ស្មាន។

ចុចអាន៖

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ផាត សុវត្ថិ