ដំឡើង iPhone 7 Plus ពី 32 GB ឡើង​ទំហំ 512GB ដាក់តម្លៃ​លក់ឡើង​កប់

  • 2018-04-25 02:08:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ការងារ EverythingApplePro ដែល​មាន​ Subscriber ប្រមាណ ៥,៤ លាន​នាក់​លើ​គេហទំព័រ YouTube បាន​លើក​យក​ការ Review ស្មាតហ្វូន​ពិសេស​មួយ គឺ​ម៉ូឌែល iPhone 7 Plus មាន​ទំហំ​ផ្ទុក​ដល់ 512GB ផលិត​ឡើង​ដោយ​ជើង​ខ្លាំង Federico Cerva

ខាង​ក្នុង​វីដេអូ​ បាន​បង្ហើប​ពី​វិធី​ដំឡើង ដោយ​ត្រូវ​ដក​ចោល​នូវ​ឈីប​ដើម​មក​ពី​នាយ និង​ជំនួស​ដោយ​ឈីប​ថ្មី ប៉ុន្តែ​ជំហាន​នីមួយៗ​រាង​មាន​ភាព​ស្មុគស្មាញ​បន្តិច។​

ដំបូង​ឡើយ​ម៉ាស៊ីន​ iPhone 7 Plus មួយ​គ្រឿង​នេះ​មាន​ទំហំ​ផ្ទុក 32GB ក្រោយ​មក​ក៏​ដំឡើង​ដល់ 512GB ហើយ​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 11.2.5 ប៉ុន្តែ​តាម​ការ​វាយ​តម្លៃ​ពី​កម្មវិធី Jazz Disk Bench បន្ទាប់​ពី Upgradge ឈីប ម៉ាស៊ីន​ក៏​ស្រាប់​តែ​ទទួល​បាន​ពិន្ទុ​ខ្ពស់​ជាង iPhone 8 Plus ទៅ​ទៀត។

រំឭក​ថា Federico Carva បាន​ទិញ​ឈីប​ទំហំ 512GB ចេញ​ពី iPad Pro ក្នុង​ទីផ្សារ​ប្រទេស​ចិន ដើម្បី​មក​សម្រិតសម្រាំង​លើ iPhone 7 Plus មួយ​គ្រឿង​នេះ ហើយ​ប្រកាស​លក់​លើ​គេហទំព័រ eBay មាន​តម្លៃ ១ ៥០០ ផោន​ឬ​ជាង ២ ០០៨ ដុល្លារ

ទស្សនា​វីដេអូ​ខាង​ក្រោម:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ YouTube   ប្រែ​សម្រួល៖ កៅ រក្សា