រឿងរ៉ាវពិតទាំង៥ ដែលបង្ហាញថា Beyonce លាក់លៀមបៀមវិប្បដិសារី
- 2018-04-25 11:11:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងរ៉ាវពិតទាំង៥ ដែលបង្ហាញថា Beyonce លាក់លៀមបៀមវិប្បដិសារី
ចន្លោះមិនឃើញ
ទោះជាមើលពីសំបកក្រៅ តារាចម្រៀង Beyonce ឡូយ អស្ចារ្យ តែធាតុពិត តារាស្រីរូបនេះមានវិប្បដិសារី និងបញ្ហាឈឺក្បាលមិនតិចដែរ។
ចង់ដឹងថា អ្វីខ្លះ! តោះ! តាមដានទាំងអស់គ្នា!
១. វិប្បដិសារីដែលមិនអាចបំភ្លេចបាន
កាលពីដើមឡើយ តារាចម្រៀង Beyonce ជាតារាចម្រៀងក្នុងក្រុម Destiny's Child ដែលមានសមាជិក៣នាក់ ប៉ុន្តែតារាស្រីរូបនេះ ក៏សម្រេចដើរចេញពីក្រុម ហើយមកច្រៀងទោលវិញ។ ក្រោយៗមកទៀត Beyonce ចេះតែល្បីខ្លាំងឡើងៗ ផ្ទុយពីមិត្តរួមក្រុមទាំង២ ដែលគ្មានឈ្មោះល្បីក្នុងពិភពតារាសោះ។
ដូចនេះ រាល់ពេលដែល Beyonce ទទួលពាន និងកាន់តែល្បី នាងតែងមានវិប្បដិសារីចំពោះទង្វើខ្លួន និងនឹកដល់សមាជិកក្រុម។
២. ជីវិតអាពាហ៍ពិពាហ៍
ទោះជាតារាចម្រៀង Beyonce នៅតែអាចរក្សាចំណងអាពាហ៍ពិពាហ៍ជាមួយស្វាមី Jay-Z តែក៏មិនបង្ហាញថា គូស្វាមីភរិយានេះ មានតែភាពផ្អែមល្ហែមដែរ។ ជាក់ស្ដែង ពួកគេតែងមានរឿងមិនចុះសំរុងគ្នាដែរ ដោយសារការមិនជឿទុកចិត្តគ្នាជាដើម។
៣. រឿងរ៉ាវផ្ទាល់ខ្លួនតែងបែកធ្លាយពីមនុស្សដែលនាងទុកចិត្ត
រឿងរ៉ាវផ្ទាល់ខ្លួនរបស់តារាស្រី Beyonce បានបែកធ្លាយពីលោក Mathew Knowles អ្នកគ្រប់គ្រង ដែលនាងហៅថាឪពុក។ ជាក់ស្ដែង នៅពេលដែល Beyonce សម្រាលបានកូនភ្លោះ លោក Mathew ក៏ថតទារក ហើយបង្ហោះលើសង្គម Instagram មុន Beyonce និង Jay-Z ទៀត។ នេះប្រហែលជា Mathew រំភើបពេក ទប់ចិត្តមិនបានដែលបានក្លាយជាតាគេហើយ។
៤. ភាពអាម៉ាស់ ដោយដួលលើឆាក
ទោះជាតារាអាជីព ដូចជា Beyonce ក៏ធ្លាប់ដួលលើឆាកប្រគំតន្ត្រីដែរ។ ជាក់ស្ដែង តារាចម្រៀងរូបនេះ បានដួលលើឆាកសម្ដែងក្នុងរដ្ឋ Orlando ។ ដើរដួលនៅទីសាធារណៈឈឺចិត្ត និងខ្មាសគេមធ្បមទេ តែងំដូលលើឆាកមុខមនុស្សរាប់ពាន់នាក់។
៥. ការបាត់បង់មនុស្សដែលនាងស្រលាញ់ខ្លាំង
នៅអាយុ១៥ឆ្នាំ តារាចម្រៀង Beyonce បានបាត់បង់អ្នកណែនាំប្រៀនប្រដៅម្នាក់ ឈ្មោះ Andretta Tillman ។ លោកស្រី Tillman ស្លាប់ដោយសារជំងឺមហារីក។ ការបាត់បង់នេះ ពិតជាជះឥទ្ធិពលដល់ Beyonce យ៉ាងខ្លាំង៕