Kylie Jenner សើចហួសចិត្តនឹងរឿងថាអង្គរក្សរបស់នាងជាឪពុក Stormi
- 2018-05-06 02:03:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kylie Jenner សើចហួសចិត្តនឹងរឿងថាអង្គរក្សរបស់នាងជាឪពុក Stormi
ចន្លោះមិនឃើញ
តារាទូរទស្សន៍ Kylie Jenner និងមិត្តប្រុស Travis Scott អស់សំណើចជាខ្លាំងជុំវិញរឿងរ៉ាវដែលកំពុងផ្ទុះឡើងពេញបណ្ដាញសង្គមពាក់ព័ន្ធនឹងអង្គរក្សផ្ទាល់ខ្លួនរបស់នាងមានមុខមាត់ដូចកូនស្រី Stormi។
បើតាមប្រភពជិតស្និទ្ធមួយបានប្រាប់វិបសាយ Hollywood Life ថា Kylie គិតថាវាគួរឲ្យអស់សំណើចណាស់ដែលអ្នកគាំទ្រគិតថាអង្គរក្សផ្ទាល់ខ្លួននាងអាចជាឪពុកបង្កើតរបស់កូននាងហើយមិនមែនជា Travis នោះ។ ចំណែកTravis ក៏អត់ទ្រាំមិនបាន ហើយផ្ទុះសំណើចចំពោះរឿងមួយនេះដែរ។ កូនក្មេងអាចនឹងមានមុនមាត់ដូចនរណាក៏បាន នៅពេលពួកគេនៅតូចបែបនេះ ដូច្នេះហើយ Kylie និង Travis គិតថាវាពិតជាឡប់ណាស់ដែលគ្រប់គ្នាគិតចេញផ្លូវបែបនេះហើយមិនបានគិតឲ្យបានល្អិតល្អន់ជាលើកទីពីរនោះ"។
គួររម្លឹកដែរថា រឿងរ៉ាវនេះផ្ទុះឡើងកក្រើកបណ្ដាញសង្គម ក្រោយអ្នកប្រើប្រាស់បណ្ដាញមួយចំនួន បានយករូបរបស់ Tim Chung ដែលជាអង្គរក្សរបស់តារាស្រី Kylie Jenner ទៅផ្គូផ្គងដាក់ជិតគ្នាកូនស្រីរបស់នាង Stormi រួចក៏បង្ហោះចែកចាយពេញបណ្ដាញសង្គម៕
ចុចអាន៖
ម្ដាយ Kylie Jenner ស្អប់ចៅស្រី ព្រោះមិនអាចរកលុយបន្ថែមឲ្យគ្រួសារបាន?
មិនមែនក្រទេណា! Kylie Jenner ជួលសួនកម្សាន្តទាំងមូលដើម្បីធ្វើខួបកំណើតឲ្យមិត្តប្រុស