ពេល​ឈឺក្រពះ មាន​ដឹងថា អាច​ញ៉ាំ​អាហារ​អ្វីខ្លះ​បានទេ​?

  • 2018-05-06 02:33:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​រលាក​ក្រពះ​កើតឡើង​ក្នុង​ទម្រ​ង​ជាច្រើន ហើយក៏​មាន​មូលហេតុ​របស់​វា​ច្រើន​ណាស់​ដែរ​។ អ្នកខ្លះ ឥទ្ធិពល​នៃ​ការ​រលាក​ក្រពះ​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង ខណៈពេល​ដែល​ខ្លះ​ទៀត​អាច​បន្ត​រហូតដល់​ទៅ​ជា​ដំបៅ​ង និង​បញ្ហា​នៃ​ការរំលាយ​អាហារ​ផ្សេងៗ​ទៀតផង​។ យ៉ាងណាមិញ អ្នក​ក៏​ត្រូវតែ​ដឹង​ថា​អ្វី​ទៅ​ដែល​ធ្វើឲ្យ​មាន​ជំងឺ​នេះ ដូច្នេះ​អ្នកនឹង​ដឹង​ថា​គួរ​កត់សម្គាល់​អាហារ​អ្វី​ដែល​គួ​រញ៉ាំ និង​មិនគួរ​ញ៉ាំ​ហើយ ដើម្បី​បង្ការ​កុំឲ្យ​រឿង​នេះ​កើត​ម្តង​ទៀត​ដែរ​។ ខាងក្រោម​នេះ​គឺជា​របប​អាហារ​ពិសេស​សម្រាប់​អ្នក​ដែល​កំពុងតែ​មាន​ជំងឺ​រលាក​ក្រពះ​៖

​អាហារ​មាន​ជាតិ​សរសៃ​ខ្ពស់​

​បើសិន​ជា​អ្នក​ចង់​បន្ថយ ឬ​បង្ការ​ការ​រលាក​ក្រពះ​ទៀត អ្នក​ត្រូវ​តែ​បន្ថែម​អាហា​រណា​ដែល​សម្បូរ​ជាតិ​សរសៃ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​។ ជាតិ​សរសៃ​អាច​ជួយ​បំបាត់​ដំណើរការ​រំលាយ​អាហារ ខណៈពេល​ដែល​វា​បន្ថយ​ការ​រលាក​លើ​ភ្នាស់​ក្រពះ​ផង​។ ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ​អាច​ជួយ​លាង​សម្អាត​សារធាតុពុល​ជាច្រើន​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​ផងដែរ​។

​ប្រូ​បាយ​អូទិច​

​ប្រភេទ​មួយ​ផ្សេង​ទៀត​នៃ​អាហារ​ដែល​អ្នក​គួរតែ​បន្ថយ​ក្នុង​របប​អាហារ​គឺ​ប្រូ​បាយ​អូ​ទិច​។ រឿង​នេះ​ចូរ​គិត​ទៅដល់​យ៉ា​អួ និង​គីមឈី ព្រោះ​វា​ជា​អាហារ​ដ៏​ល្អ​មួយ​សម្រាប់​ជម្រុញ​ដល់​មុខងារ​ប្រព័ន្ធ​រំលាយ​អាហារ​។ ជីវជាតិ​ដែល​វា​មាន​អាច​ផ្តល់​នូវ​បាក់តេរី​ល្អៗ​ដល់​ពោះវៀន​ដើម្បី​ធ្វើការ​កាន់តែ​ល្អ​។

​អាហារ​មាន​ជាតិ​ខ្លាញ់​ទាប​

​អាហារ​មាន​ជាតិ​ខ្លាញ់​ទាប​ដូច​ជា ត្រី និង​សាច់មាន ជាពិសេស​ទ្រូង​មាន់ មាន​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក ដូច្នេះ​វា​អាច​ការពារ​ភ្នាស់​របស់​ក្រពះ​មិន​ឲ្យ​រលាក​បាន​។​

​អាហារ​មាន​ជាតិ​អាស៊ីត​

​អាហារ​មាន​ជាតិ​អាស៊ីត​ដូចជា ប៉េង​ប៉ោះ និង​ប្រភេទ​ផ្លែឈើ​ផ្សេងៗ​ទៀត​គឺជា​រឿង​ដែល​ត្រូវ​ចៀសវាង​នៅពេល​ដែល​អ្នក​កំពុងតែ​រលាក​ក្រពះ ដោយសារ​តែ​វា​អាច​ធ្វើឲ្យ​ក្រពះ​ផលិត​អាស៊ីត​កាន់តែច្រើ​ន ហើយ​ក៏​ធ្វើឲ្យ​ជំងឺ​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ផងដែរ​។

​អាហារ​ឆា​ឬ​ចៀន​

​យក​ល្អ​គួរតែ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ឆា​ឬ​ចៀន​ឲ្យបាន​ច្រើន​តាមតែ​អាច​ធ្វើទៅបាន​ព្រោះ​វា​នឹង​បន្ថយ​ការប៉ះពាល់​ក្រពះ​ដែល​កំពុង​តែ​រលាក​ស្រាប់​។ នេះ​ដោយសារ​តែ អាហារ​ប្រភេទ​នេះ​នឹង​ធ្វើឲ្យ​ដំណើរការណ៍​នៃ​ការរំ​លាយ​អាហារ​ក្នុង​ក្រពះ​កាន់តែ​យូរ ហើយក៏​មិន​ល្អ​សម្រាប់​ក្រពះ​ដែរ​។

​អាហា​រហិរ​

​បើសិន​ជា​អ្នក​មាន​ជំងឺ​រលាក​ក្រពះ​ហើយ ក្រពះ​ប្រហែលជា​មាន​ប្រតិកម្ម​ខ្លាំង​នៅ​ពេល​អ្នក​ញ៉ាំ​របស់​អ្វី​ដែល​ហិរៗ​។ សារធាតុ Capsacin ក្នុង​អាហា​រហិរ ពិតជា​អាច​ធ្វើឲ្យ​មាន​ការ​រលាក​ក្នុង​ភ្នាស់​ក្រពះ​បាន ដូច្នេះ​ការឈឺចាប់​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​។ ដូច្នេះ​គួរតែ​ចៀសវាង​ការ​ញ៉ាំ​អាហា​រហិរៗ​ឲ្យបាន​ច្រើន​បំផុត​តាម​តែ​អាច​ធ្វើទៅបាន​៕

ប្រភព ៖ health.com.kh

អត្ថបទថ្មី