ពពោះបាន៨សប្ដាហ៍ សាន់ឆាយ សម្រេចរំលូតកូនចោល ព្រោះហេតុផលនេះ

  • 2018-05-08 02:36:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ពពោះ​បាន​រយៈ​ពេល​ជាង​ ៨សប្ដាហ៍​ តារាសម្ដែង​តៃវ៉ាន់​ Barbie Hsu ស្រាប់​តែ ទទួល​ដំណឹង​ពី​គ្រូពេទ្យ​ទាក់ទង​នឹង​កូន​ក្នុង​ផ្ទៃ​របស់​នាង។

បើ​តាម​ការ​ត្រួត​ពិនិត្យ​របស់​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ថា​ ពួកគេ​មិន​អាច​រក​ឃើញ​ចង្វាក់​បេះដូង​​កូន​ក្នុង​ផ្ទៃ​របស់​ Barbie ឃើញ​ទេ។ តារា​ស្រី​រូប​នេះ​ ក៏​បាន​បន្ថែម​ដែរ​ថា​ ទារក​ក្នុង​ស្បូន​របស់​ខ្លួនខ្សោយ​ណាស់។

ជាក់ស្ដែង​ អំឡុង​ពេល​នៃ​ ៧​សប្ដាហ៍​ដំបូង​ នាង​បាន​មក​ពិនិត្យ​ ឃើញ​ថា​ចង្វាក់​បេះ​ដូង​កូន​មាន​សភាព​ខ្សោយ។ ប៉ុន្តែ​ជា​អកុសល​ ឈាន​ដល់​សប្ដាហ៍​ទី​ ៨​ ក្រុម​វេជ្ជបណ្ឌិត​ រក​លែង​ឃើញ​ដំណើរ​ការ​បេះដូង​របស់​ទារក​តែម្ដង។ ប្រការ​នេះ​ បាន​ធ្វើ​ឲ្យ​ Barbie និង​ក្រុមគ្រួសារ​មាន​ការ​សោកស្ដាយ​ជា​ខ្លាំង។ ជម្រើស​ចុង​ក្រោយ​របស់​ពួកគេ​ គឺ​រំលូត​កូន​ចេញ​ ទាំង​ស្រណោះ​បំផុត។

មួយ​វិញ​ទៀត​ ការ​យក​កូន​ចេញ​នេះ​ គ្រូពេទ្យ​ក៏​ស្នើ​ឲ្យ​នាង​ យក​ចេញ​តាម​ធម្មជាតិ​ ចៀសវាង​ការ​ប្រើ​ថ្នាំ​ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​នាង។ ទោះ​ជា​មាន​ក្ដុកក្ដួល​យ៉ាងណា​ក្ដី​ ប៉ុន្តែ​ Barbie អាច​សម្រួល​អារម្មណ៍​បាន​ខ្លះ​ហើយ​នា​ពេល​នេះ​ ព្រមទាំង​បាន​បញ្ជាក់​ប្រាប់​អ្នក​គាំទ្រ​ខ្លួន​ថា៖ "ទេវតា​បាន​ប្រទាន​កូន​២នាក់​ឲ្យ​ខ្ញុំ​ហើយ។ នេះ​ជា​អំណោយ​ដ៏​មាន​តម្លៃ​វិសេសវិសាល​បំផុត។ អរគុណ​អ្នក​គ្រប់​គ្នា​ដែល​យក​ចិត្តទុកដាក់​ និង​បារម្ភពី​ខ្ញុំុ។ ពេលនេះ​ខ្ញុំ​លែងអីហើយ ខ្ញុំ​អាច​ធ្វើ​ចិត្ត​បាន"។

យ៉ាងណាមិញ​ បើ​រម្លឹក​កាល​ពី​ខែ​មុន​ តារាស្រី​វ័យ​ ៤១​ឆ្នាំ​រូបនេះ​បាន​ឲ្យ​ដឹង​ថា​ខ្លួន​មានទម្ងន់​កូន​ទី៣។ ប៉ុន្តែ​ការ​ពពោះលើក​នេះ​ ហាក់​ដូចជា​ជួប​ឧបសគ្គ​ច្រើន​ ស្របពេល​ដែល​នាង​មាន​វ័យ​កាន់​តែ​ច្រើន សុខភាពតែង​តែ​ខ្សោយ ជាហេតុ​ធ្វើ​ឲ្យ​អ្នកម្ដាយ​រូបនេះឧស្សាហ៍​សន្លប់។ មួយ​វិញ​ទៀត​ ដើម្បី​ចង់​ថែគភ៌​ Barbie ក៏​បានលុប​ចោល​ការងារ​ជា​ច្រើន ព្រោះ​ចង់​ទុក​ពេល​ថែ​ខ្លួន​ និង​ទារក។ ប៉ុន្តែ​ពេល​នេះ​អ្វី​ៗ​បាន​កើត​ឡើង​ខុស​ពី​ការ​រំពឹង​ទុក។

ដោយសារ​រឿងរ៉ាវ​ទាំង​នេះ​ បាន​ធ្វើ​ឲ្យ​នាង​មាន​ការ​យល់​ដឹង​ច្រើន​ និង​ធ្វើ​ឲ្យ​នាង​ផ្ដោត​ការ​ស្រឡាញ់​ចំពោះ​គ្រួសារ​កន់​តែ​ខ្លាំង៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម