Google បញ្ចេញ Assistant ថ្មីនិយាយឆ្លើយឆ្លងដូចមនុស្សធម្មតាអុីចឹង (មានវីដេអូ)
- 2018-05-09 04:06:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Google បញ្ចេញ Assistant ថ្មីនិយាយឆ្លើយឆ្លងដូចមនុស្សធម្មតាអុីចឹង (មានវីដេអូ)
ចន្លោះមិនឃើញ
នៅក្នុងព្រឹត្តិការណ៍ Google I/O ២០១៨ កាលពីយប់មិញនេះ ក្រុមហ៊ុន Google បានធ្វើឲ្យអ្នកចូលរួមភ្ញាក់ផ្អើលមិនតិចទេ នៅពេលដែល CEO លោក Sundar Pichai ធ្វើការបង្ហាញពី ពីការសន្ទនាជាមួយអ្នកធ្វើសក់ និងអ្នកចាត់ចែងភោជនីយដ្ឋាន ក្នុងការកក់តុសម្រាប់ញ៉ាំអាហារពេលល្ងាច និងណាត់ពេលកាត់សក់នោះ។
ក្នុងការសន្ទនានេះ ភាគីដែលលើកទូរសព្ទជាមនុស្សសុទ្ធសាធ ហើយក៏មិនបានដឹងខ្លួនថា ពួកគេកំពុងតែនិយាយជាមួយបច្ចេកវិទ្យា AI ដែរ ដោយការនិយាយឆ្លើយឆ្លងរបស់វាមានភាពរស់រវើកដូចមនុស្សខ្លាំងពេក។ Google បានប្រាប់ថា AI ជំនាន់ថ្មីនេះមានឈ្មោះថា Google Duplex ជាបច្ចេកវិទ្យាដែលខ្លួនខំសិក្សារាប់ឆ្នាំមកហើយ។ វាប្លែកពី AI ដែលប្រើក្នុងឧបករណ៍ខ្លួនសព្វថ្ងៃ ដោយសារតែវាមានការគិតលើសពី Google Assistant ដែលអាចត្រឹមកំណត់មុខងារនានា និងមិនអាចសន្ទនាឲ្យរស់រវើកដូចមនុស្សនិយាយជាមួយគ្នាឡើយ។
Google Duplex អាចយល់ពីការសន្ទនាបានច្បាស់លាស់ ដោយវាមិននិយាយបង្ខំ ហើយអាចបញ្ចេញជាពាក្យនានា ដើម្បីរង់ចាំភាគីមនុស្សឆ្លើយតបទៅវិញផងដែរ។ ម៉្យាងទៀត Google Duplex មានសមត្ថភាពយល់ពីឃ្លាប្រយោគ និងអាចឆ្លើយតបតាមវិធីនានាច្រើន មិនឲ្យច្រំដែល។ បើការសន្ទនាមានភាពលំបាកខ្លាំង Google Duplex និងប្រាប់ទៅមនុស្ស (អ្នកបញ្ជា Google Duplex)ឲ្យគេមកនិយាយជំនួសវិញ។
លោក Sundar Pichai បាននិយាយថា Google Duplex គឺស្ថិតនៅក្នុងដំណាក់កាលដំបូងមែនទែន ដោយវាត្រូវការពេលវេលាច្រើន ដើម្បីអភិវឌ្ឍវាឲ្យល្អខ្លាំង ដោយវានិងធ្វើការដោយស្វ័យប្រវត្តិទាំងអស់ មិនចាំបាច់ពឹងមនុស្សឡើយ ដោយគ្រាន់តែទទួលបានបញ្ជាពីអ្នកប្រើប្រាស់មកGoogle Duplex នឹងបំពេញវាបានយ៉ាងល្អឥតខ្ចោះតែម្ដង។ លោកក៏បានបញ្ជាក់ថា Google នឹងចេញមុខមកប្រាប់ភ្លាមៗ ពីកាលបរិច្ឆេទ និងទីកន្លែង បើសិនជាក្រុមហ៊ុនចង់បញ្ចេញ Google Duplex ឲ្យដំណើរការជាសាធារណៈនោះ៕
អត្ថបទនានា៖