Casio ដកខ្លួនចេញពីទីផ្សារកាមេរ៉ា ដោយសារហេតុផលមួយ
- 2018-05-11 05:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Casio ដកខ្លួនចេញពីទីផ្សារកាមេរ៉ា ដោយសារហេតុផលមួយ
ចន្លោះមិនឃើញ
ថ្មីៗនេះ ក្រុមហ៊ុន Casio Computer Co. បានប្រកាសថានឹងឈប់ផលិតកាមេរ៉ាឌីជីថលប្រភេទ Compact ក្រោមហេតុផលដោយសារកាមេរ៉ាស្មាតហ្វូនបច្ចុប្បន្នមានសមត្ថភាពខ្លាំង។
បើក្រឡេកទៅអតីតកាល ក្រុមហ៊ុន Casio ធ្លាប់ទទួលបានការគាំទ្រ និងជោគជ័យខ្លាំងអំឡុងឆ្នាំ ១៩៩៥ ដោយកាលនោះប្រកាសចេញលក់កាមេរ៉ាឌីជីថលមួយម៉ូឌែល QV-10 ដែលមានបំពាក់អេក្រង់ LCD នៅផ្នែកខាងក្រោយដំបូងគេក្នុងលោក។
តែជាអកុសល ទីផ្សារលក់កាមេរ៉ាឌីជីថលដ៏ល្បីល្បាញមួយនេះ បន្តធ្លាក់ចុះប្រជាប្រិយភាពខ្លាំង ស្របពេលមានវត្តមានទីផ្សារស្មាតហ្វូន បំពាក់កាមេរ៉ាដែលអាចថតរូប និងវីដេអូបានកម្រិតមួយខ្ពស់។
គិតត្រឹមឆ្នាំ ២០១៧ សង្វាក់អាជីវកម្មផលិតកាមេរ៉ាឌីជីថល ខាតបង់អស់ ¥៤,៦ ប៊ីលានយេន(គិតជាលុយជប៉ុន)ប្រមាណជា ៤២០២៦០១៨,៩០ដុល្លារ និងបន្តខាតបង់អស់ប្រាក់រាប់រយលានដុល្លារទៀត រហូតប្រកាសឈប់ផលិតតែម្ដង កាលពីថ្ងៃពុធទី ១០ ខែឧសភា ឆ្នាំ ២០១៨។
អ្នកចាត់ការជាន់ខ្ពស់ប្រចាំក្រុមហ៊ុន Casio លោក Kazuhiro Kashio បាននិយាយក្នុងសន្និសិទ្ធសារព័ត៌មានថា៖ ជំនួសឲ្យការឈប់ផលិតកាមេរ៉ាឌីជីថល ក្រុមហ៊ុននឹងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកាមេរ៉ាដោយផ្ដោតលើវិស័យកីឡា និងឱសថវិញម្ដង៕
អានអត្ថបទបន្ត៖